សង្ឃឹមឆាប់ជាឡើងវិញ! មកទស្សនាវីដេអូត្រង់នេះដែលបង្ហាញពីការប៉ះទង្គិ.ច របស់ Messi រហូតធ្វើឱ្យគាត់រងរបួសជង្គង់

//s9.kh1.co/ae/ae11ffed37b1589d4a9403ada3c8174964145429.jpg
កីទ្បា

 ២៣-កញ្ញា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មកទស្សនាវីដេអូត្រង់នេះដែលបង្ហាញពីការប៉ះទង្គិចរបស់ Messi រហូតធ្វើឱ្យគាត់រងរបួសជង្គង់

បរទេស៖ ដោយសារការប៉ះទង្គិចជាមួយអតីតខ្សែការពារក្រុម Bayern Munich កីឡាករ Jerome Boateng ទើបបណ្តាលឱ្យ Lionel Messi ទទួលរងរបួសជង្គង់កំលុងការប្រកួតទល់នឹងក្រុម Lyon, ជាមួយគ្នានេះ ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន ក៏បានអវត្តមានសម្រាប់ការប្រកួតទល់នឹងក្រុម Metz ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

នាការប្រកួតនោះ ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំត្រូវបានអ្នកចាត់ការលោក Mauricio Pochettino ផ្លាស់ប្តូរចេញនៅពាក់កណ្តាលវគ្គទី ២ ព្រោះដោយសារលោកព្រួយបារម្ភខ្លាចតារាឆ្នើមរូបនេះមានបញ្ហារបួសធ្ងន់ធ្ងរ, ប៉ុន្តែកំលុងពេលនោះ Messi ហាក់មិនសូវសប្បាយចិត្តចំពោះការសម្រេចចិត្តរបស់គ្រូបង្វឹកនោះទេ ក្រោយខ្លួនត្រូវបានប្តូរចេញ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

មានវីដេអូមួយបានបង្ហាញឡើងនៅពេលខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain ព្យាយាមរត់សម្រុកចូលទៅកាន់តំបន់គ្រោះថ្នាក់ ហើយជង្គង់ខាងឆ្វេងរបស់គាត់ក៏បានប៉ះទង្គិចជាមួយកីឡាករ Boateng របស់ក្រុម Lyon, តាមការសន្និដ្ឋាន ដោយសារមូលហេតុនេះហើយ ទើបធ្វើឱ្យ Messi រងរបួសជង្គង់ រហូតដល់មិនអាចចូលរួមប្រកួតជាមួយក្រុម Metz កាលពីម្សិលមិញបាន៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T