កំពូលអ្នកជួលផ្ទះ ទុកសំរាមឡើងគរដូចភ្នំ និងមិនបង់ថ្លៃឈ្នួលទៀត

//s9.kh1.co/52/52c8fcaa2c51f5206c244ab1e913a5be49897952.jpg
សង្គម

 ២៣-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ដោយសារតែច្បាប់របស់រដ្ឋាភិបាលអំឡុងពេលបិទខ្ទប់នៃជំងឺកូវីដ-១៩ ពួកគាត់ទាំងពីរមិនអាចបណ្ដេញចេញបានឡើយ

អង់គ្លេស៖ កាលពីថ្មីៗនេះ ម្ចាស់ផ្ទះពីរនាក់ជាប្ដីប្រពន្ធ មានការភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំងរហូតដល់និយាយមិនចង់ចេញ ក្រោយពីអ្នកជួលផ្ទះរបស់ពួកគាត់ បានចាកចេញទៅដោយមិនបង់ថ្លៃឈ្នួលផ្ទះ រួមទាំងទុកសំរាមស្អុយពាសពេញផ្ទះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រី Jane អាយុ៦០ឆ្នាំ និងស្វាមី Vic អាយុ៦៣ឆ្នាំ មកពីទីប្រជុំជន Swindon ប្រទេសអង់គ្លេស បានសម្រេចចិត្តជួលផ្ទះមួយខ្នងទៅឲ្យស្ត្រីម្នាក់ ដែលមានកូនតូច កាលពីខែមករា ឆ្នាំ២០២០កន្លងទៅ ដោយថ្លៃឈ្នួលផ្ទះក្នុងមួយខែតម្លៃ៦៥០ផោន (ប្រមាណ១,០០០ដុល្លារអាមេរិក)។ ហើយដោយសារតែច្បាប់របស់រដ្ឋាភិបាលអំឡុងពេលបិទខ្ទប់នៃជំងឺកូវីដ-១៩ ពួកគាត់ទាំងពីរមិនអាចបណ្ដេញចេញបានឡើយ ដែលបានបន្ដជួលរហូតដល់ទៅ១៨ខែឯណោះ។

តួយ៉ាង ស្ថានភាពក្នុងផ្ទះពិតជាកខ្វក់យ៉ាងខ្លាំង រួមមានសម្ភារខូចខាត និងសំរាមជាច្រើនស្ទើរតែគ្រប់ទីកន្លែង ដែលពួកគាត់ទាំងពីរបានខំប្រមូលដាក់ថង់ផ្លាស្ទិកជាង២៤០។ ហើយបើគិតពីថ្លៃជួសជុលផ្ទះ និងខាតបង់វិញ សរុបជាទឹកប្រាក់មានចំនួន១៣,០០០ផោន (ប្រមាណ១៧,៧០០ដុល្លារអាមេរិក)។

យ៉ាងណាមិញ ឥឡូវនេះពួកគាត់ទាំងពីរក៏បានបង្កើតនូវមូលនិធិនៅលើវេបសាយមួយផងដែរ ដើម្បីជួលសម្រួលពីលើការចំណាយខ្លះៗ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

ប្ដីប្រពន្ធមួយគូខាងលើដែលជាម្ចាស់ផ្ទះ
ប្ដីប្រពន្ធមួយគូខាងលើដែលជាម្ចាស់ផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្រៅផ្ទះ
ទិដ្ឋភាពខាងក្រៅផ្ទះ
សំរាមដែលប្រមូល
សំរាមដែលប្រមូល
ទិដ្ឋភាពខាងក្រៅផ្ទះ
ទិដ្ឋភាពខាងក្រៅផ្ទះ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T