កំហុសធំៗ ​ដែលមនុស្សស្រីខ្ទង់២០ឆ្នាំភាគច្រើន តែងសាង

//s9.kh1.co/32/327b3f49952f518435e6156ae3d7fc5ce87b9e32.jpg
នារី

 ២៣-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កំហុសធំៗទាំងនេះ ដែលមនុស្សស្រីភាគច្រើនអាយុខ្ទង់២០ឆ្នាំឡើង តែងតែសាងវាឡើងមក ដោយមិនដឹងខ្លួន ដែលមិនដឹងទេថា កំហុសទាំងនោះ គឺអាចធ្វើឱ្យជីវិតទៅថ្ងៃមុខរបស់ពួកគេ ងាយនឹងជួបនូវបញ្ហាជាច្រើន។

យល់ដឹង៖ មនុស្សយើងម្នាក់ៗ នៅពេលដែលឈានចូលវ័យកាន់តែច្រើន កំហុសដែលយើងសាងវាឡើងមក ក៏កាន់តែច្រើនដូចគ្នា អញ្ចឹងហើយ ទើបតម្រូវឱ្យយើងម្នាក់ៗ ត្រូវរៀនធ្វើខ្លួនជាមនុស្សធំ និងមានទំនួលខុសត្រូវឱ្យបានខ្ពស់ ចំពោះជីវិតខ្លួនឯង ដោយសារតែយើងមិនមែននៅក្មេង​ ដែលចាំឱ្យឪពុកម្តាយតាមការពារ គ្រប់ពេលវេលាបានទៀតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ចំពោះមនុស្សស្រីអាយុខ្ទង់២០ឆ្នាំឡើងទៅ ភាគច្រើនគឺពួកគេតែងតែសាងកំហុសមួយចំនួនឡើងមក ហើយពួកគេក៏មិនដឹងដែរថា កំហុសមួយចំនួន ដែលពួកគេបានសាងវាឡើងមកនោះ គឺវាពិតជាប៉ះពាល់ទៅដល់ជីវិត នាថ្ងៃអនាគតរបស់ពួកគេខ្លាំងណាស់ ដូច្នេះហើយ មនុស្សស្រីដែលមានវ័យខ្ទង់២០ គួរតែបានដឹងពីកំហុសទាំងនេះ ដើម្បីងាយស្រួលងាយប្រែទាន់ពេលវេលា។

កំហុសធំៗ៤យ៉ាង​ ដែលមនុស្សស្រីអាយុខ្ទង់២០ភាគច្រើន តែងតែសាងវាឡើងមកដោយមិនដឹងខ្លួន៖

១. មិនថែទាំសុខភាពខ្លួនឯងឱ្យបានល្អ

រូបតំណាង
រូបតំណាង

ភាគច្រើននៃមនុស្សស្រី ដែលមានអាយុខ្ទង់២០ឆ្នាំឡើងទៅ ពួកគេមិនសូវមានការខ្វាយខ្វល់ ជាមួយនឹងការថែទាំសុខភាពឱ្យបានល្អនោះទេ ព្រោះមនុស្សស្រីអាយុខ្ទង់២០ភាគច្រើន តែងតែមានការមមាញឹកនឹងការងារជាខ្លាំង ទើបជាហេតុធ្វើឱ្យពួកគេ គ្មានពេលវេលាគ្រប់គ្រាន់ ក្នុងការមើលថែទាំសុខភាពខ្លួនឯង ប៉ុន្តែមនុស្សស្រីភាគច្រើន បែរជាគិតថា វាជារឿងធម្មតាទៅវិញ អញ្ចឹងហើយ ទើបវាក្លាយទៅជាកំហុសដ៏ធំមួយ សម្រាប់មនុស្សស្រីអាយុខ្ទង់២០។

២. កើតទុក្ខ Dramaច្រើនហួសហេតុ

រូបតំណាង
រូបតំណាង

តាមភាពជាក់ស្តែង ជារៀងរាល់ថ្ងៃ មនុស្សស្រីអាយុខ្ទង់២០ឆ្នាំភាគច្រើន គឺតែងតែកើតទុក្ខ តែងតែត្អូញត្អែ និងDrama នៅលើបណ្តាញសង្គម ដែលពួកគេមិនដឹងទេថា ពួកគេកំពុងតែបំផ្លាញសេចក្តីសុខ របស់ពួកគេដោយផ្ទាល់ដៃ ព្រោះថាគ្មាននរណាម្នាក់ អាចមកធ្វើបាបផ្លូវចិត្តពួកគេបាននោះទេ ប្រសិនបើពួកគេ មិនព្រមបើកចិត្ត ឱ្យគេ មកធ្វើបាបនោះ ហេតុនេះហើយ ទើបវាជាកំហុសដ៏ធំមួយ ដែលមនុស្សស្រីខ្ទង់២០ភាគច្រើន តែងតែសាងវាឡើងមក។

៣. មិនព្យាយាមសន្សំលុយ

រូបតំណាង
រូបតំណាង

វាមិនខុសនោះទេ បើយើងយកលុយដែលយើងរកបាន ទៅចំណាយលើអ្វីដែលយើងចង់បាននោះ ក៏ប៉ុន្តែមិនមែនចំណាយរហូត ទាល់តែអស់ពីខ្លួននោះទេ តែភាគច្រើន នៃមនុស្សស្រីអាយុខ្ទង់២០ គឺពួកគេតែងតែចាយវាយខ្ជះខ្ជាយ និងមិនចេះសន្សំឡើយ ហើយអ្វីដែលពួកគេដឹង គឺដឹងត្រឹមតែ ធ្វើយ៉ាងណាឱ្យសប្បាយចិត្ត ជាមួយលុយដែលពួកគេរកបានមកដោយខ្លួនឯងតែប៉ុណ្ណោះ បែបនេះហើយ ទើបវាក្លាយទៅជាកំហុសមួយ របស់មនុស្សស្រីអាយុខ្ទង់២០ ព្រោះបើមិនចេះសន្សំលុយទេនោះ ទៅថ្ងៃមុខ ច្បាស់ជាស្តាយក្រោយជាក់ជាមិនខាន។

៤. មិនព្រមរៀនទទួលនូវអ្វីដែលថ្មីៗ

រូបតំណាង
រូបតំណាង

ជីវិតរបស់មនុស្សយើងម្នាក់ៗ គឺតែងតែបង្រៀននូវអ្វីដែលថ្មីៗគ្រប់យ៉ាង ប៉ុន្តែភាគច្រើននៃមនុស្សស្រីអាយុខ្ខង់២០ បែរជាមិនព្រមរៀនទទួលយកទាល់តែសោះ លើសពីនេះ ដោយសារតែគិតថាវាមិនមានភាពសំខាន់​ ទើបក្លាយទៅជាកំហុសដ៏ធំមួយ សម្រាបប់មនុស្សស្រីអាយុខ្ទង់២០ ដោយមិនដឹងទេថា ការដែលរៀនយល់ដឹង នូវអ្វីដែលថ្មីៗបានកាន់តែច្រើន វានឹងធ្វើឱ្យជីវិតកាន់តែមានភាពងាយស្រួល បើទោះបីជីវិតទៅមុខទៀត ជួបនូវផលលំបាកធំប៉ុណ្ណាក៏ដោយ ក៏ងាយស្រួលឱ្យមនុស្សស្រី ដោះស្រាយនូវផលលំបាកទាំងនោះ បានដោយខ្លួនឯងដែរ៕

ប្រភពphunutoday

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T