គេញាំុអី បានស្រលាញ់គ្នា បានយូរម៉េះ? ស្នេហា៨ឆ្នាំ របស់Mark និង Kim រឹងមាំដូចដែកថែប

//s9.kh1.co/7f/7fc603f8f5904af2e3be274bd88d284b7abbd137.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ តារាសម្ដែងស្រី Kimberley និង គូស្នេហ៍លោក Mark Prin បានបង្ហាញពីភាពផ្អែមល្ហែម រៀបចំខួប ៨ ឆ្នាំ នៃទំនាក់ទំនងស្នេហារបស់ពួកគេ ដែលធ្វើឲ្យហ្វេនៗជាច្រើនកាន់តែទន្ទឹងរង់ចាំពីដំណឹងល្អក្នុងពេលឆាប់ៗនេះ

ថៃ៖ មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រី Kimberley និងគូស្នេហ៍ លោក Mark Prin បានធ្វើឱ្យមនុស្សជាច្រើនឆ្ងល់ និងចង់ដឹងថាតើ អ្នកទាំងពីរមានបញ្ហានៅក្នុងទំនាក់ទំនងស្នេហាឬយ៉ាងណា បន្ទាប់ពីតារាស្រីរូបនេះ បានបង្ហោះចម្រៀងយ៉ាងកម្សត់នៅលើបណ្ដាញសង្គម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែថ្មីៗនេះ គូស្នេហ៍អ្នកទាំងពីរ នៅតែរក្សាបាននូវទំនាក់ទំនងស្នេហាយ៉ាងល្អបំផុត ដោយសារតែមានរូបភាពដ៏ផ្អែមល្ហែម ខណៈដែលអ្នកទាំងពីរបានប្រារព្ធខួបលើកទី ៨ របស់ពួកគេជាមួយគ្នា ក្រោមបរិយាកាសយ៉ាងរ៉ូមែនទិកនៅមាត់សមុទ្រ ហើយថែមទាំងមានការបានរៀបចំអក្សរតាមឈ្មោះនៅលើឆ្នេរខ្សាច់ ដែលមើលទៅវាហាក់ដូចជា ការថតរូប Pre-Wedding ទៀតផង ។

មិនត្រឹមតែប៉ុណ្ណោះ Kimberley និង Mark ក៏បានបង្ហាញសារយ៉ាងផ្អែមល្ហែមបង្កប់ន័យជ្រៅខណៈដែលកំពុងរង់ចាំពីគម្រោងអាពាហ៍ពិពាហ៍របស់ពួកគេ ធ្វើឲ្យហ្វេនៗជាច្រើនជ្រួលច្របល់និងសង្ឃឹមថា ដំណឹងល្អនេះនឹងមកដល់ក្នុងពេលឆាប់ៗនេះ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Kim
Kim
Kim និង Mark
Kim និង Mark
Kim និង Mark
Kim និង Mark
Kim និង Mark
Kim និង Mark
Kim និង Mark រៀបចំខួប ៨ ឆ្នាំ
Kim និង Mark រៀបចំខួប ៨ ឆ្នាំ
Kim និង Mark រៀបចំខួប ៨ ឆ្នាំ
Kim និង Mark រៀបចំខួប ៨ ឆ្នាំ
Kim និង Mark រៀបចំខួប ៨ ឆ្នាំ
Kim និង Mark រៀបចំខួប ៨ ឆ្នាំ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T