ខេត្ដកំពត​ ៖​ បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​ ម្នាក់​ដែល​ប្រើ​ហិង្សា​លើ​ស្ដ្រី​ខ្មែរ​ជា​អ្នក​ បម្រើ​បង្ខំ​ឱ្យ​រួម​ភេទ​តាម​មាត់​ ដែល​ សមត្ថកិច្ច​ក្រុង​កំពត​ចាប់ខ្លួន​កាលពី​ថ្ងៃ​ ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១១​កន្លង​ទៅ​នេះ​ នៅ​ រសៀល​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១២​ ត្រូវ​បាន​តុលាការ​ខេត្ដកំពត​សម្រេច​ ដោះ​លែង​ហើយ​ ។​ ជនជាតិ​អា​ល្លឺ​ម៉​ង់​ ដែល​តុលាការ​ដោះ​លែង​នេះ​មានឈ្មោះ​ ឌៀប​ លឹប​ អាយុ​៦២​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​ ផ្ទះ​ជួល​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​ទ្វី​ខាង​ ជើង​ សង្កាត់​អណ្ដូង​ខ្មែរ​ ក្រុង​-​ខេត្ដកំពត​។​ ចំណែក​ស្ដ្រី​ខ្មែរ​រង​គ្រោះ​ដែល​ត្រូវ​ជន​ ជាតិ​អា​ល្លឺ​ម៉​ង់​ធ្វើបាប​នោះ​មានឈ្មោះ​ហ​ ឌ​.​ណ​ អាយុ​៤១​ឆ្នាំ​ ជាដើម​បណ្ដឹង​ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​លួច​ខ្សឹប​ ប្រាប់​បានឱ្យ​ដឹង​ថា​ ស្ដ្រី​រង​គ្រោះជា​ស្ដ្រី​ ខ្មែរ​នេះ​មិន​ទាន់​ទទួល​បាន​សំណង​ជំងឺ​ចិត្ដ​ទេ​ រហូត​មក​ដល់​ថ្ងៃនេះ​ សូ​ម្បី​តែ​ តុលាការ​សម្រេច​យ៉ាងណា​ក៏​គាត់​មិន​ បានដឹង​ដែរ​ ។​

​តាម​ការ​បញ្ជាក់​ប្រាប់​ពី​ស្ដ្រី​រង​គ្រោះ​នៅ​ថ្ងៃ​កើតហេតុ​បានឱ្យ​ដឹង​ថា​ រយៈពេល​ ២​ខែ​មក​ហើយ​ ដែល​ជនជាតិ​អា​ល្លឺ​ម៉​ង់​ មិន​បើក​លុយ​ប្រាក់ខែ​ឱ្យ​ ដូចនេះ​នៅ​ថ្ងៃ​ កើតហេតុ​រូប​គាត់​ (​ស្ដ្រី​រង​គ្រោះ​)​ បាន​ សុំ​ថៅកែ​បើក​ប្រាក់ខែ​២​ខែ​ ដើម្បី​យក​ ផ្គត់ផ្គង់​កូន​រៀន​ ។​ ប៉ុន្ដែ​ត្រូវ​ជនជាតិ​ អា​ល្លឺ​ម៉​ង់​ជា​ថៅកែ​រូប​នេះ​បង្ខំ​ឱ្យ​រួម​ភេទ​សិន​បាន​ បើក​លុយ​ឱ្យ​ ខណៈនោះ​រូប​ គាត់​បាន​ប្រកែក​ហើយ​ប្រកែក​ទៀត​ ស្រាប់តែ​កើតរឿង​ប្រើ​អំពើ​ហិង្សា​វាយ​ ដំ​លើ​រូប​គាត់​បណ្ដាល​ឱ្យ​មាន​របួស​ ស្នាម​យ៉ាងធ្ងន់ធ្ងរ​តែ​ម្ដង​ ហើយ​ដេញ​ ចេញពីផ្ទះ​ទាំង​ម្ដាយ​ទាំង​កូន​ដោយ​បោះ​ ខោអាវ​និង​សម្ភារ​មក​ក្រៅ​ផ្ទះ​ ហើយ​ មិន​បើក​ប្រាក់ខែ​ឱ្យ​ថែម​ទាំង​បណ្ដេញ​ឱ្យ​គាត់​ទៅ​ប្ដឹង​ទៀត​ផង​ ។​

​ស្ដ្រី​រង​គ្រោះ​បាន​បន្ដ​ទៀត​ថា​ ជា​ ញឹកញាប់​ណាស់​ឱ្យ​តែ​ជនជាតិ​អា​ល្លឺ​ម៉​ង់​ នេះ​ស្រវឹងស្រា​ តែងតែ​ចាប់បង្ខំ​គាត់​ឱ្យ​ រួម​ភេទ​ដោយ​ប្រើ​មាត់​ព្រោះ​ប្រដាប់​ភេទ​ របស់​ជន​នោះ​ខ្សោយ​ ។​ ចំណែក​រូប​គាត់​ ជា​ជន​រង​គ្រោះ​ចេះ​តែ​ទ្រាំ​ទៅ​ ព្រោះ​ មិន​ស្គាល់​គេ​ មាន​តែ​ក្បាល​២​នាក់​ម្ដាយ​ កូន​រស់នៅ​ស្រុក​គេ​ខំ​ស៊ូទ្រាំ​ធ្វើការ​មួយ​ ខែ​បាន​១០០​ដុល្លារ​ឱ្យ​តែ​កូន​បាន​រៀន​ ចប់​សិន​ ។​ ប៉ុន្ដែ​ដោយ​ការ​ស៊ូទ្រាំ​ពី​ទ​ង្វើ​ដ៏​ ស្មោកគ្រោក​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​មិន​បាន​ ទើប​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​ គាត់​ក៏​ សម្រេចចិត្ដ​ប្ដឹង​ប៉ូលិស​តែ​ម្ដង​ ។​

​គួរ​រំលឹក​ថា​ នៅ​ថ្ងៃ​កើតហេតុ​មក​ ដល់​ថ្ងៃ​ដោះ​លែង​ជនជាតិ​អា​ល្លឺ​ម៉​ង់​នេះ​មិន​ខុស​ពី​សំដី​ជនជាតិ​អាឡ​ល្ល​ម៉​ង​ទេ​ថា​ ស្ដ្រី​អ្នកបម្រើ​កុំ​ចង់​ប្ដឹង​មិន​ខ្លាច​ទេ​ សមត្ថ​ កិច្ច​ប៉ូលិស​ខ្មែរ​រឿង​ប៉ុណ្ណឹង​ ឱ្យ​តែ​មាន​ លុយ​ឱ្យ​អត់​បញ្ហា​ ។​ ត្រង់នេះ​ហើយ​ទើប​ មាន​គេ​លួច​ខ្សឹប​ថា​ ការ​ដោះ​លែង​ជន​ ជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់​នេះ​ ជា​ថ្នូរ​នឹង​ប្រាក់​ រាប់​ពាន់​ដុល្លារ​ចំណាយ​លើ​តុលាការ​ ។​ តែ​ស្ដ្រី​រង​គ្រោះ​រហូត​មក​ដល់​ថ្ងៃនេះ​នៅ​មិន​ទាន់​មាន​សំណង​ជំងឺ​ចិត្ដ​និង​ទទួល​បាន​ ប្រាក់ខែ​នៅឡើយ​ ។​ តើ​នៅ​មាន​ស្ដ្រី​ខ្មែរ​ ប៉ុន្មាន​នាក់​ទៀត​ដែល​ត្រូវ​ជនជាតិ​បរទេស​ ធ្វើបាប​ដូច​សត្វ​ធាតុ​ ហើយ​អ្នក​ដែល​ ប្រព្រឹត្ដ​គ្មាន​ទោស​ដូច​ករណី​មួយ​នេះ​ ?​

​ជុំវិញ​ករណី​ដោះ​លែង​ជនជាតិ​អា​ល្លឺ​ម៉​ង់​ខាងលើ​នេះ​ ភ្នាក់ងារ​នគរវត្ដ​មិន​ អាច​សុំ​ការ​បំភ្លឺ​ពី​មន្ដ្រី​តុលាការ​ខេត្ដកំពត បាន​ទេ​ ៕

 

ដកស្រង់ពីគេហទំព័នគរវត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]