ដល់ថ្នាក់ហ្នឹង! លោក Koeman ទម្លាយថាអតីតកីឡាករ Barca រូបនេះចូលចិត្តធ្វើខ្លួនផ្តាច់ការណាស់កំលុងពេលហ្វឹកហាត់

//s9.kh1.co/c6/c6450962e8ff9243aadd32e454afbdd65ac3a00c.jpg
កីទ្បា

 ២៣-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Koeman ទម្លាយថា Messi ចូលចិត្តធ្វើខ្លួនផ្តាច់ការណាស់កំលុងពេលហ្វឹកហាត់

បរទេស៖ លោក Ronald Koeman បានមានប្រសាសន៍ថា Lionel Messi គឺជាមនុស្សផ្តាច់ការបំផុតកំលុងពេលហ្វឹកហាត់នៅ Barcelona

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Ronald Koeman និង Lionel Messi
  លោក Ronald Koeman និង Lionel Messi

តារាឆ្នើមសញ្ជាតិ អាហ្សង់ទីន ពិតជារីកចម្រើនខ្លាំងមែនទែនសម្រាប់ការបង្ហាញខ្លួននៅទឹកដី Camp Nou កន្លងមក រហូតដល់គាត់បានអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករមួយរូបដែលគេទទួលស្គាល់ថាជាកីឡាករឆ្នើមនៅលើពិភពលោក, ខណៈនៅរដូវកាលនេះគាត់បានផ្លាស់ទៅចូលរួមជាមួយក្រុម Paris Saint-Germain ហើយ។

Lionel Messi
Lionel Messi

លោក Koeman ដែលត្រូវជាគ្រូបង្វឹករបស់ Barca បានទម្លាយពីរឿងពិតមួយចំនួនដែលខ្សែប្រយុទ្ធម្ចាស់ពាន Ballon d’Or សម័យធ្លាប់ធ្វើកំលុងពេលហ្វឹកហាត់ជាមួយមិត្តរួមក្រុម, ហើយលោកបានបង្ហើបឱ្យដឹងថា Messi តែងតែបង្ហាញអការៈខឹងសម្បារ ប្រសិនបើគាត់មិនអាចជួយឱ្យក្រុមរបស់គាត់ឈ្នះការប្រកួតនាពេលហ្វឹកហាត់បាន។

  លោក Ronald Koeman
  លោក Ronald Koeman

ថ្លែងប្រាប់គេហទំព័រ Voebal International លោក Koeman បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

យើងតែងតែលេងរង្វិលជុំមុនពេលហ្វឹកហាត់។ យើងដាក់បាល់បង្វិលវា ២០ ដង, ក្រោយមកប្រសិនបើកីឡាករណាដែលនៅចំកណ្តាល នោះយើងត្រូវដាក់វេនឱ្យលេងបន្ថែមទៀត។ ប្រសិនបើរឿងនោះវាបានកើតឡើង ៣ ដងជាប់ៗគ្នាចំពោះកីឡាករណាម្នាក់, យើងនឹងរៀបកីឡាករជា ២ ជួរ ក្រោយមកយើងត្រូវឱ្យកីឡាករដែលចាញ់ ដើរឆ្លងកាត់ដោយមានមិត្តរួមក្រុមចាំទះក្បាលរបស់គេផងដែរ។ ពេលមួយខ្ញុំក៏បានសួរទៅកាន់ Messi ថាតើអ្នកបានជួបរឿងនោះម្តងហើយនៅ។ ក្រោយមកគាត់ឆ្លើយថា បាទខ្ញុំបានម្តងហើយ។ ពិតណាស់ គាត់ជាកីឡាករចាស់វស្សាម្នាក់នៅក្នុងក្រុម ហើយពីមុនមកគាត់មិនដែលចាញ់លំហាត់បែបនេះទល់នឹងក្មេងៗនោះទេ។ ហើយនេះវាជាលើកទី ១ ហើយដែល Messi ទទួលបានបែបនេះ មានដឹងអត់គាត់បានខឹងរហូតដល់ទៅ ១ សប្តាហ៍ឯណោះ។ ពិតជាផ្តាច់ការមែន៕

  លោក Ronald Koeman

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T