បន្ទាប់ពីលែងស្វាមីច្រើនខែ ស្រាប់Zhao Liying ស្និទ្ធស្នាលជាមួយបុរសប្លែកមុខ

//s9.kh1.co/57/570dbec4b6fe34d59003640479fd78e3cc9c0c4f.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ផ្ទុះភាពភ្ញាក់ផ្អើលសាជាថ្មី ក្រោយពី តារាសម្ដែងស្រី Zhao liying បង្ហាញពីភាពស្និទ្ធស្នាលជាមួយនឹងបុរសម្នាក់នេះ ដែលជាមនុស្សប្រុសដំបូងគេបន្ទាប់ពីបានលែងលះស្វាមីអស់រយៈពេលជាច្រើនខែ

ចិន៖ បន្ទាប់ពីបានលែងលះស្វាមីអស់រយៈពេលជាច្រើនខែមកនេះ តារាសម្ដែងស្រី Zhao Liying បានប្រឈមមុខនឹងពាក្យចចាមអារ៉ាមទាក់ទងនឹងរឿងស្នេហា ដែលធ្លាប់ត្រូវបានគេរាយការណ៍ថា មានសេដ្ឋីវ័យក្មេងៗជាច្រើនបានតាមរកនាង ប៉ុន្តែក៏ត្រូវបានបដិសេធ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅរាត្រីនៃពិធីបុណ្យ Mid-Autumn ដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ២១ ខែកញ្ញា កន្លងទៅនេះ តារាស្រី Zhao Liying បានធ្វើឱ្យមនុស្សជាច្រើនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងបានធ្វើសកម្មភាពដ៏ស្និទ្ធស្នាលជាមួយបុរសម្នាក់ ជាមួយនឹងរូបថតសែលហ្វីរបស់អ្នកទាំងពីរដែលបានបង្ហោះនៅលើបណ្ដាញសង្គម។

នៅក្នុងរូបភាពនេះ Zhao Liying ថែមទាំងបង្ហាញពីស្នាមញញឹម បង្អួតសម្រស់ដ៏ផ្អែមល្ហែមរបស់នាង ដោយទន្ទឹមនឹងនេះ បុរសដែលនៅក្បែរនាង ក៏បង្ហាញនូវភាពរីករាយដូចគ្នា ដែលធ្វើឲ្យហ្វេនៗជាច្រើនកំពុងតែចង់ដឹងអំពីទំនាក់ទំនងពិតប្រាកដ។

ដោយឡែក អាចនិយាយបានថា នេះគឺជាមនុស្សប្រុសដំបូងហើយដែលថតរូប Selfie និងធ្វើសកម្មភាពស្និទ្ធស្នាលជាមួយនឹង Zhao Liying បន្ទាប់ពីលែងលះគ្នា ហើយយោងតាមទំព័រ QQ ត្រូវបានគេស្គាល់ថា បុរសម្នាក់នេះគឺជាតារាសម្តែង លោក Allen Ting ដែលជាមិត្តរួមការងារយ៉ាងជិតស្និទ្ធនៃភាពស្រស់ស្អាតរបស់តារាស្រីរូបនេះ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖​

Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying និង Allen Ting
Zhao Liying និង Allen Ting
Zhao Liying និង Allen Ting
Zhao Liying និង Allen Ting
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T