ជីវិតក្នុងរឿងត្រឹមអ្នកបម្រើ ជីវិតឯកជន តារាស្រីទាំងពីររូបនេះ ហាយសូរសាហាវ

//s9.kh1.co/f2/f2cd2c8560d955ad3271fabf4b2f8d577798c18b.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ជីវិតក្នុងរឿង និងជីវិតឯកជនរបស់តារាស្រី Rung Nuhin និង Min Ratawan ខុសគ្នាឆ្ងាយសឹង១៨០ដឺក្រេ ខណៈពួកគេរស់នៅប្រើជីវិតយ៉ាងហាយសូរ។

ថៃ៖ បើនិយាយដល់តួសម្ដែងអ្នកបម្រើរបស់ថៃ ដែលពូកែសម្ដែងមានភាពកំប្លុកកំប្លែង ជឿជាក់ថាប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់តារាស្រីទាំងពីរដួង ដែលនាងមានឈ្មោះ Rung Nuhin និង Min Ratawan។ ដោយតារាស្រីពីរូបនេះ ភាគច្រើនឃើញនៅក្នុងខ្សែភាពយន្តថៃល្បីៗជាច្រើនសឹងតែគ្រប់រឿងតែម្ដង។ ម្យ៉ាងវិញទៀត តារាស្រីរាងតូចបែបមាន់ចែទាំងពីរូបនេះ បើទោះបីតែងតែដើរដើរតួជាអ្នកប្រើ តែពួកគេក៏ទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បើគិតពីរយៈពេលនៃការចូលសិល្បៈវិញ Rung Nuhin និង Min Ratawan បានឈានជើងប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំទៅហើយ។ ក្នុងនោះដែរ ទោះមិនទទួលបានតំណែងធំ តែគ្រប់ឈុតដែលនាងសម្ដែង អ្នកដឹកនាំរឿង តែងតែមានប៉ារ៉ូលសម្រាប់អ្នកទាំងពីបាននិយាយ និងសម្ដែងបានយូរ មិនចាញ់តួសំខាន់ៗនៅក្នុងសាច់រឿងជាមួុយគ្នាប៉ុន្មានឡើយ។

ជាក់ស្ដែង បើងាកទៅមើលជីវិតឯកជនរបស់ Rung Nuhin និង Min Ratawan គេសង្កេតឃើញថាអ្នកទាំងពីមានជីវិតហាយសូរ ខុសគ្នាឆ្ងាយនឹងជីវិតក្នុងរឿងភាគ។ មិនតែប៉ុណ្ណោះ ជីវិតខាងក្រៅវិស័យសិល្បៈរបស់អ្នកទាំងពីរ ពិតជាមានជីវភាពធូរធា ប្រើជីវិតរស់នៅយ៉ាងឡូយឆាយ ដើរលេងសឹងគ្រប់ទីកន្លែងមិនថាក្នុងឬក្រៅប្រទេស បើតាមមើលឃើញតាមការផុសក្នុងគណនី Instagram។ ពិតណាស់ បើមើលលើការតុបតែងខ្លួន ឃើញថាអ្នកទាំងពីរពិតជាពូកែរៀបចំខ្លួនឲ្យមើលទៅក្មេងស្រស់ស្អាត ខណៈស្លៀកពាក់ស្ទាយ៍បែបយុវវ័យសម័យថ្មីយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Rung Nuhin 
Rung Nuhin 
Rung Nuhin
Rung Nuhin
Rung Nuhin 
Rung Nuhin 
Rung Nuhin 
Rung Nuhin 
Min Ratawan
Min Ratawan
Min Ratawan
Min Ratawan
Min Ratawan
Min Ratawan
Min Ratawan
Min Ratawan
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T