យុទ្ធសាស្ត្រក្នុងការបដិសេធស្នេហ៍គេ ដើម្បីកុំឱ្យគេឈឺចាប់

//s9.kh1.co/5d/5dd18fc2efe24a068b0bffae1b00b5d75741f3e3.jpg
នារី

 ២២-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បើមិនចង់ឃើញមនុស្សម្នាក់ ត្រូវទទួលរងនូវការឈឺចាប់ ដោយសារតែការបដិសេធស្នេហ៍របស់អ្នកទេនោះ អ្នកទាំងអស់គ្នាគួរណាតែចេះប្រើយុទ្ធសាស្ត្រទាំងនេះ។

ស្នេហា៖ នៅពេលដែលយើងលួចស្រលាញ់នរណាម្នាក់ ហើយត្រូវបានគេបដិសេធស្នេហ៍ គឺវាប្រាកដជាត្រូវទទួលរងនូវការខកចិត្ត ជាខ្លាំងណាស់ហើយ ហេតុនេះហើយ យើងប្រហែលជាបានយល់ពីអារម្មណ៍ ដែលត្រូវគេបដិសេធស្នេហ៍ហើយ ថាវាត្រូវទទួលរងនូវការឈឺចាប់ខ្លាំងប៉ុណ្ណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ប្រសិនបើអ្នកមិនចង់ឃើញនរណាម្នាក់ មកត្រូវទទួលរងនូវការឈឺចាប់ ដោយសារតែអ្នកនោះ អ្នកគួរតែចេះប្រើយុទ្ធសាស្រ្ត ពិសេសៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ហើយមនុស្សដែលត្រូវបានអ្នកបដិសេធស្នេហ៍ គេច្បាស់ជាអាចកាត់ចិត្តពីអ្នកបានលឿន ហើយក៏មិនត្រូវទទួលរងនូវការឈឺចាប់យូរដែរ។

យុទ្ធសាស្ត្រក្នុងការបដិសេធស្នេហ៍គេ ដើម្បីកុំឱ្យគេឈឺចាប់៖

១. ប្រាប់គេពីអារម្មណ៍ពិត

រូបតំណាង
រូបតំណាង

បើទោះបីជាដឹងថា ការបដិសេធស្នេហ៍គេ ធ្វើឱ្យគេទទួលរងនូវការឈឺចាប់ក៏ដោយ តែការនិយាយប្រាប់គេ ពីអារម្មណ៍ពិតដែលអ្នកមាន ដោយមិនលាក់លៀមនោះ គេអាចនឹងយល់ពីអ្នក ហើយគេក៏នឹងយល់ដែរថា ស្នេហាមិនអាចបង្ខំបានឡើយ។ ហេតុនេះហើយ ប្រសិនបើអ្នកប្រាប់ពីអារម្មណ៍ពិត ដែលអ្នកមិនបានស្រលាញ់គេនោះ គេក៏មិនអាចមកបង្ខំអ្នកបានដែរ តែបើអ្នកមិនប្រាប់ពីអារម្មណ៍ពិតទេនោះ គេនឹងនៅតែគិតថាអ្នក អាចស្រលាញ់គេវិញ អញ្ចឹងហើយ គេនឹងងាយរឹតតែទទួលរងនូវការឈឺចាប់ ដោយសារតែអ្នក។

២. កុំព្យាយាមគេចពីគេ

រូបតំណាង
រូបតំណាង

វាអាចនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាអៀនខ្មាស នៅពេលដែលជួបមុខមនុស្ស ដែលអ្នកបានបដិសេធស្នេហ៍គេ ប៉ុន្តែបើមិនចង់ឱ្យគេមានអារម្មណ៍ថាខុសចំពោះអ្នក ហើយធ្វើឱ្យគេពិបាកចិត្តទេនោះ អ្នកគួរតែព្យាយាមធ្វើធម្មតា ហើយចាត់ទុកថាវាជារឿងកន្លងហួស លើសពីនេះ អ្នកអាចរាប់អានគេជាមិត្តភក្តិ យូរៗទៅអារម្មណ៍ស្រលាញ់របស់គេដែលមានចំពោះអ្នក ក៏អាចនឹងបាត់ដែរ ព្រោះជាមិត្តនឹងគ្នាល្អជាងធ្វើជាសង្សារ ដែលអាចមានថ្ងៃបែកគ្នា។

៣. កុំផ្តល់ក្តីសង្ឃឹម

រូបតំណាង
រូបតំណាង

កុំផ្តល់ក្តីសង្ឃឹមនោះ គឺមានន័យថាប្រសិនបើគេសារភាពស្នេហ៍ចំពោះអ្នក តែអ្នកគ្មានអារម្មណ៍លើគេ ឬគ្រាន់តែស្និទ្ធស្នាលជាមួយគេ គិតគេក្នុងនាមជាមិត្តនោះ អ្នកគួរតែបដិសេធស្នេហ៍គេភ្លាមៗ ព្រោះប្រសិនបើអ្នក សុំពេលវេលាពីគេ ដើម្បីផ្តល់ចម្លើយនោះ វាគឺជាអ្វីដែលធ្វើឱ្យគេ រឹតតែឈឺចាប់ទៅវិញទេ អញ្ចឹងហើយ បើមិនស្រលាញ់ក៏ប្រាប់ថាមិនស្រលាញ់ កុំផ្តល់ក្តីសង្ឃឹមឱ្យគេឱ្យសោះ៕

ប្រភពelitedaily

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T