ឥទ្ធិពលការកែសម្ផស្ស! តារាស្រីរូបនេះបាត់បង់ការងារសិល្បៈជាច្រើនដោយសារកែមុខខុសបច្ចេកទេស

//s9.kh1.co/67/672c3fb8fca7e028bd6db52c1faf6eca99da5a00.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ដោយសារតែជួបភាពបរាជ័យនៃការកែសម្ផស្សធ្វើឲ្យសម្រស់ធ្លាក់ចុះខ្លាំង តារាស្រី Lou Yixia ក៏បានជួបប្រទះនូវការពិបាកក្នុងការស្វែងរកការងារថ្មីនៅក្នុងវិស័យសិល្បៈ

ចិន៖ ជាការពិតណាស់ មានករណីជាច្រើននៃភាពស្រស់ស្អាតរបស់តារាល្បីៗនៅក្នុងវិស័យសិល្បៈ ដែលកំពុងជួបការលំបាកដោយសារតែការកែសម្ផស្សរបស់ខ្លួន ហើយនៅក្នុងនោះដែរ  តារាស្រីដែលពោរពេញទៅដោយទេពកោសល្យ Lou Yixiao ក៏កំពុងតែជួបប្រទះនូវបញ្ហានេះ ដោយសារតែការបរាជ័យទៅលើផ្នែកកែសម្ផស្សរបស់នាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅលើបណ្ដាញសង្គមថ្មីៗនេះ ក៏មានព័ត៌មានជាច្រើន ដែលបានលើកឡើងអំពីស្ថានភាពបច្ចុប្បន្នរបស់ Lou Yixiao បន្ទាប់ពីបានវះកាត់កែសម្ផស្សរួចមក ភាពស្រស់ស្អាតនៃសម្រស់របស់នាង ស្រាប់តែមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅក្នុងទិសដៅអវិជ្ជមាន ជាមួយនឹងមុខស្រអាប់ មានស្នាមជ្រីវជ្រួញ បង្ហាញពីសញ្ញាភាពជាស់ ដែលធ្វើឱ្យទស្សនិកជនជាច្រើន ស្ទើរតែមិនជឿនឹងភ្នែករបស់ពួកគេ។

ម៉្យាងវិញទៀត នៅក្នុងនោះក៏មានការលើកឡើងទៀតថា នេះអាចជាលទ្ធផលដែលពេលនេះ តារាសម្តែងស្រីរូបនេះមិនអាចស្វែងរកគម្រោងថតខ្សែភាពយន្តថ្មីៗបាននោះទេ។ ដោយមិនមានភាពស្រស់ស្អាតបែបនេះ Lou Yixiao  ពិតជាពិបាកក្នុងការផ្លាស់ប្តូរ និងបង្ហាញខ្លួនសាជាថ្មីម្ដងទៀត ហើយប្រភពជាច្រើនក៏បានជឿជាក់ថា នាងមិនអាចសូម្បីតែទទួលបានការថតជាតួសម្ដែងរាយរង ថែមទៀតផង។

យ៉ាងណាមិញ បច្ចុប្បន្ននេះ តារាស្រីរូបនេះ អាចផ្តោតតែលើ ការផ្សាយផ្ទាល់ពីការលក់ផលិតផល ដើម្បីរកប្រាក់ចំណូលបន្ថែម ដែលនេះគឺជាការងារដែលតារាចូលនិវត្តន៍ និងតារាជើងចាស់ជាច្រើន បានជ្រើសរើសនាពេលថ្មីៗនេះ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Lou Yixiao
Lou Yixiao
Lou Yixiao
Lou Yixiao
Lou Yixiao
Lou Yixiao
Lou Yixiao
Lou Yixiao
មុខមាត់របស់ Lou Yixiao ក្រោយពេលកែសម្ផស្ស
មុខមាត់របស់ Lou Yixiao ក្រោយពេលកែសម្ផស្ស
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T