អគារដ៏ធំអស្ចារ្យនេះ នឹងចាប់ផ្ដើមគម្រោងសាងសង់ឆាប់ៗនេះហើយនៅអាហ្វ្រិកខាងកើត

//s9.kh1.co/a4/a4a1703de8d79ea35af9afd5b0a8cfde92e3f7f2.jpg
សង្គម

 ២២-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នឹងត្រូវសាងសង់លើផ្ទៃដីទំហំជាង៣៧០.០០០ម៉ែត្រការ៉េ

អាហ្វ្រិកខាងកើត៖ អគារហ្សានហ្សីបាដូមីណូ (Zanzibar Domino) ជាអគារខ្ពស់កប់ពពកនៃរមណីយដ្ឋានកោះដ៏អស្ចារ្យ ដែលមើលទៅរូបរាងរបស់វាដូចជាល្បែងយក្សដូមីណូអីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វាត្រូវបានបំផុសគំនិតឡើងដោយលោក Dean-Paul Cassia ជាស្ថាបនិកនិងជានាយករចនានៃក្រុមហ៊ុនស្ថាបត្យកម្ម ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កនិងឌូបៃ ហើយគាត់បានគូសគំរូនៃអគារ តាំងពីគាត់នៅទីក្រុងបារីស ក្នុងឆ្នាំ២០០៩មកម៉្លេះ ក្រោយពីឪពុករបស់គាត់បានលេងល្បែងដូមីណូជុំគ្នាជាមួយគាត់។

តួយ៉ាងគាត់បានស្រមៃចង់បង្កើតគម្រោងនៃការសាងសាង់អស់រយៈពេលជាងមួយ១០ឆ្នាំមកហើយ ហើយអគារនេះនឹងត្រូវសាងសង់លើផ្ទៃដីទំហំជាង៣៧០.០០០ម៉ែត្រការ៉េ ដែលភ្ជាប់ដោយស្ពានទៅកាន់ឆ្នេរសមុទ្រហ្សង់ហ្សីបាខាងលិចចម្ងាយ១៥នាទីពីតំបន់បេតិកភណ្ឌពិភពលោក Stone Town។ នៅផ្នែកខាងក្រោម នឹងមានអាងចិញ្ចឹមត្រី ការតាំងពិព័រណ៍ និងកន្លែងសន្និសីទអន្តរជាតិជាដើម ដែលសម្រាប់ប្រតិភូរហូតដល់ទៅ១,០០០នាក់ផងដែរ។ នៅផ្នែកខាងក្រៅវិញ នឹងមានការរួមបញ្ជូលនៃកន្លែងលក់អាហារ ភេសជ្ជៈ ក្លឹបជិះទូកកម្សាន្ត អាងហែលទឹកគ្មានដំបូល និងរោងកុន។ បន្ថែមពីនេះទៀត វានឹងមានទីលានវាយកូនហ្គោល និងកន្លែងរៀបអាពាហ៍ពិពាហ៍ដែលអាចចូលទៅដល់ដោយស្ពានឆ្លងកាត់ទឹកទៀតផង។

យ៉ាងណាមិញ ជុំវិញគម្រោងសាងសង់ខាងលើនេះ ដើមឡើយសម្រាប់ឆ្នេរសមុទ្រហាឡុង នៅប្រទេសវៀតណាម ប៉ុន្ដែបានប្ដូរទៅកាន់ហ្សង់ហ្ស៊ីបាកាលពីឆ្នាំមុនវិញ ហើយចំពោះការសាងសង់ គ្រោងនឹងចាប់ផ្ដើមក្នុងរយៈពេលប្រាំមួយខែខាងមុខនេះផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពគំរូ
រូបភាពគំរូ
រូបភាពគំរូ
រូបភាពគំរូ
រូបភាពគំរូ
រូបភាពគំរូ
រូបភាពគំរូ
រូបភាពគំរូ
រូបភាពគំរូ
រូបភាពគំរូ
រូបភាពគំរូ
រូបភាពគំរូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T