សម័យនេះ ទោះមានចិត្តស្មោះយ៉ាងណាក៏ដោយ ក៏មិនប្រាកដថានឹងទទួលបានចិត្តស្មោះមកវិញដែរ

//s9.kh1.co/ca/ca51c48a0f0b5095c52621de4aee2ef1fac46274.jpg
នារី

 ២២-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មិនថាអ្នកទាំងអស់គ្នា មានចិត្តស្មោះជាមួយនឹងមនុស្សជុំវិញខ្លួនខ្លាំងប៉ុណ្ណាទេ អ្នកទាំងអស់គ្នាក៏មិនអាចទទួលបានចិត្តស្មោះ ពីមនុស្សគ្រប់គ្នាបានដែរ។

យល់ដឹង៖ គ្រប់ទំនាក់ទំនងទាំងអស់ វាពិតជាត្រូវការភាពស្មោះត្រង់ខ្លាំងណាស់ ទើបអាចធ្វើឱ្យទំនាក់ទំនងរវាងមនុស្សម្នាក់ និងមនុស្សម្នាក់ មិនល្អក់កកនឹងគ្នា លើសពីនេះ ក៏ជួបតែសេចក្តីសុខ និងមិនជួបតែរឿងក្តៅក្រហាយ ម្យ៉ាងវិញទៀត ភាពស្មោះត្រង់របស់មនុស្សយើងម្នាក់ៗ ដែលមានចំពោះមនុស្សជុំវិញខ្លួននោះ ក៏មិនប្រាកដថា យើងក៏នឹងទទួលបានភាពស្មោះត្រង់ ត្រឡប់មកវិញដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ជាងនេះទៅទៀត បើទោះបីជាយើងមានចិត្តស្មោះត្រង់ ជាមួយនឹងមនុស្សជុំវិញខ្លួនយើង ខ្លាំងយ៉ាងណាក៏ដោយ ក៏មិនប្រាកដថា មនុស្សដែលយើងមានចិត្តស្មោះត្រង់ជាមួយ គេអាចនឹងមានចិត្តស្មោះត្រង់ជាមួយយើងវិញដែរ។ ប៉ុន្តែបើទោះបីជាយ៉ាងក៏ដោយ ក៏យើងមិនអាចបញ្ឈប់ភាពស្មោះត្រង់ដែលយើងមាន ចំពោះអ្នកផ្សេងទៀតបានដែរ ព្រោះមិនមែនមនុស្សគ្រប់គ្នានោះទេ ដែលមិនស្មោះត្រង់នឹងយើង មនុស្សផ្សេងទៀតគេក៏អាចមានចិត្តស្មោះត្រង់ នឹងយើងដែរ។

រូបតំណាង
រូបតំណាង

មួយវិញទៀត ភាពស្មោះត្រង់ដែលយើងមាន វាក៏អាចបង្ហាញពីភាពថ្លៃថ្នូរ និងអត្តចរិតល្អរបស់យើងដែរ ហេតុនេះហើយ កុំដោយសារតែមនុស្សមួយចំនួន មិនមានភាពស្មោះត្រង់ជាមួយយើង ហើយយើងក៏ត្រូវបញ្ឈប់ភាពស្មោះត្រង់របស់ខ្លួនឯង ដែលធ្លាប់តែមានចំពោះមនុស្សជុំវិញខ្លួនឱ្យសោះ លើសពីនេះ ភាពស្មោះត្រង់ដែលយើងមាន វាក៏អាចនាំឱ្យយើង បានជួបនឹងមនុស្សល្អៗ និងជួបតែសេចក្តីសុខ នៅក្នុងជីវិតទៀតផង។

រូបតំណាង
រូបតំណាង

ដូច្នេះហើយ ប្រសិនបើអ្នកទាំងអស់គ្នា តែងតែមានភាពស្មោះត្រង់ ជាមួយនឹងមនុស្សជុំវិញខ្លួនហើយនោះ អ្នកទាំងអស់គ្នា គួរតែកុំមានចិត្តក្នុងការរំពឹងទុកថា គេនឹងមានភាពស្មោះត្រង់ជាមួយនឹងអ្នកវិញឱ្យសោះ ព្រោះមនុស្សនៅលើលោកនេះ មានទាំងល្អនិងអាក្រក់ តែអ្វីដែលអ្នកគួរតែធ្វើ គឺធ្វើតែអំពើល្អ នោះជីវិតអ្នក ក៏ជួបតែនឹងរឿងល្អៗ។

រូបតំណាង
រូបតំណាង

ជារួមមក បើទោះបីជាអ្នក មានចិត្តស្មោះត្រង់ជាមួយនឹងមនុស្សជុំវិញខ្លួនអ្នក ​ប៉ុណ្ណាក៏ដោយ ក៏មិនប្រាកដថាមនុស្សដែលអ្នកមានចិត្តស្មោះត្រង់ជាមួយ គេអាចនឹងមានចិត្តស្មោះត្រង់ជាមួយនឹងអ្នកវិញនោះទេ អញ្ចឹងហើយ កុំទៅរំពឹងថាគេអាចនឹងមកស្មោះត្រង់ជាមួយនឹងអ្នកឱ្យសោះ៕

ប្រភពhbr.org

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T