កាន់តែជិតចេញ! លេចធ្លាយលក្ខណៈសម្បត្តិរបស់ទូរសព្ទ Pixel 6 និង 6 Pro ដែលគួរពិចារណា

//s9.kh1.co/05/05376531673b82810aded5be2b2cc3c15e758794.jpg
បច្ចេកវិទ្យា

 ២២-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្មាតហ្វូនចុងក្រោយរបស់ Google គឺ Pixel 6 និង Pixel 6 Pro កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការទន្ទឹងរង់ចាំយ៉ាងច្រើនផងដែរ

បរទេស៖ ស្មាតហ្វូនចុងក្រោយរបស់ Google គឺ Pixel 6 និង Pixel 6 Pro កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកទន្ទឹងរង់ចាំយ៉ាងច្រើនផងដែរ ដោយសារតែពួកវាមានការផ្លាស់ប្ដូរដ៏ធំនៃសែស្រឡាយទូរសព្ទ Pixel។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមការបែកធ្លាយ ទូរសព្ទ Pixel 6 មានលក្ខណៈសម្បត្តិមួយចំនួនគួរឲ្យចាប់អារម្មណ៍។ ម៉ូឌែលនេះមានបន្ទះបង្ហាញ6.4អ៊ីញ ដែលវានឹងមានកម្រិត resolution 1080p និងមាន 90Hz refresh rate។ មិនតែប៉ុណ្ណោះ វានឹងមាន sensor ស្កេនក្រយៅដៃបង្កប់ក្រោមអេក្រង់ផងដែរ។ ទូរសព្ទនេះនឹងមកជាមួយពណ៌ដូចជា ក្រហម/ពណ៌ខ្សាច់, ខៀវ/បៃតង, និងប្រផេះ/ខ្មៅ (ឈ្មោះនៃពណ៌មិនទាន់ត្រូវបានប្រកាសនៅឡើយទេ)។ មានការបញ្ជាក់ថា Pixel 6 នឹងមានទំហំថ្មដែលអាចប្រើប្រាស់បានពេញមួយថ្ងៃ។ ចំពោះកាមេរ៉ាវិញ វានឹងមានឡេនចំនួនពីរនៅពីខាងក្រោយ ដោយឡេនស្ដង់ដារមានទំហំ50MP និងឡេនទូលាយមានទំហំ12MP។ វានឹងប្រើបន្ទះឈីបរបស់ Google គឺ Tensor, Titan M2។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិសង្ខេបរបស់ Pixel 6។

  • Display: 6.4-inch FHD+ 90Hz display
  • Chip: Google “Tensor,” Titan M2
  • Biometrics: Under-display fingerprint sensor
  • Colors: Red/Sand, Blue/Green, and Gray/Black
  • Cameras: Standard 50MP, Ultrawide 12MP
  • Battery: “All-day”
Pixel 6
Pixel 6

ចំពោះម៉ូឌែល Pixel 6 Pro វិញ មានបន្ទះបង្ហាញ6.7អ៊ីញ ហើយមាន 120Hz refresh rate និងមានកម្រិត resolution ខ្ពស់ជាងផងដែរ។ មិនខុសពីម៉ូឌែល 6 ធម្មតា វាក៏មាន sensor ស្កេនក្រយៅដៃបង្កប់ក្រោមអេក្រង់ផងដែរ។ ចំពោះពណ៌ វានឹងមកជាមួយ ប្រផេះ/ខ្មៅ, ពណ៌ខ្សាច់/លឿង, និងប្រផេះ/ប្រផេះស្រាល (ឈ្មោះនៃពណ៌មិនទាន់ត្រូវបានប្រកាសដូចគ្នា)។ បើតាមពាក្យចចាមអារ៉ាមបានបញ្ជាក់ថា ទូរសព្ទនេះនឹងមានទំហំថ្ម5,000 mAh ដោយមានល្បឿនសាក33W ជាមួយខ្សែ USB-C។ ចំពោះកាមេរ៉ានឹងមានឡេនចំនួន3នៅពីខាងក្រោយ រួមមានឡេនស្ដង់ដារទំហំ50MP ឡេនទូលាយទំហំ12MP និងឡេន telephoto 48MP។ ចំពោះឈីបវានឹងប្រើ Google “Tensor,” Titan M2 ដែរ។ ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិសង្ខេបរបស់ទូរសព្ទ Pixel 6 Pro។

  • Display: 6.7-inch QHD+ 120Hz display
  • Chip: Google “Tensor,” Titan M2
  • Biometrics: Under-display fingerprint sensor
  • Colors: Gray/Black, Sand/Yellow, and Gray/Light Gray
  • Cameras: Standard 50MP, 12MP Ultrawide, 48MP 4x Telephoto
  • Battery: 5,000 mAh
  • Charging: 33W wired
Pixel 6 Pro
Pixel 6 Pro

ប្រភព: 9TO5Google

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T