ខាតតែពេលទេ! បើស្នេហាជួបតែរឿងបែបនេះហើយ បន្តទៀតក៏គ្មានន័យអ្វីដែរ

//s9.kh1.co/12/12489a7861c540d37229570306bbf5dd1a909fd2.jpg
នារី

 ២២-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បើស្នេហារបស់អ្នករវាងគូស្នេហ៍អ្នក តែងតែជួបនូវរឿងទាំងអស់នេះ មិនចេះចប់មិនចេះហើយនោះ ជម្រើសដ៏ល្អ គឺមានតែបញ្ចប់ទំនាក់ទំនង ព្រោះទោះបន្តទៅមុខទៀត ក៏គ្មានន័យអ្វីដែរ។

ស្នេហា៖ មនុស្សយើងម្នាក់ៗ ប្រាកដណាស់ថាគ្មាននរណាម្នាក់ ដែលចង់មានស្នេហា ដែលមិនច្បាស់លាស់ ស្នេហាដែលជួបតែបញ្ហា គ្មានថ្ងៃមានក្តីសុខនោះទេ ព្រោះវាធ្វើឱ្យយើងម្នាក់ៗខាតតែពេលវេលា និងក្តីស្រលាញ់ ដែលខំចាយទៅលើស្នេហាមួយ ដែលមិនប្រាកដប្រជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ប្រសិនបើស្នេហារបស់អ្នកទាំងអស់គ្នា តែងតែជួបនូវរឿងរ៉ាវមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ​ អ្នកទាំងអស់គ្នា គួរណាតែបញ្ចប់ឱ្យបានកាន់តែលឿន គឺកាន់តែល្អ ព្រោះបើទោះបីបន្តទៅមុខទៀត វាក៏គ្មានន័យអ្វីឡើយ លើសពីនេះ គឺមានតែធ្វើឱ្យអ្នកទាំងអស់គ្នា ខាតពេលវេលាតែប៉ុណ្ណោះ។

ខាតតែពេលទេ! បើស្នេហាជួបតែរឿងបែបនេះហើយ បន្តទៀតក៏គ្មានន័យអ្វីដែរ៖

១. មានម្ខាងលួចមានអ្នកទីបី

រូបតំណាង
រូបតំណាង

រឿងរ៉ាវស្នេហា វាជារឿងរបស់មនុស្សពីរនាក់ ក៏ប៉ុន្តែបើស្នេហាមួយ មានអ្នកទីបីចូលមកឡូកឡំ នោះវាមិនមែនជាស្នេហាទៀតទេ ហើយទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ ក៏មិនអាចល្អដូចមុនបានដែរ។ ហេតុនេះហើយ ប្រសិនបើស្នេហារបស់អ្នក មានអ្នកទីបីចូលមកឡូកឡំម្តងហើយម្តងទៀតនោះ អ្នកគួរណាតែឆាប់បញ្ចប់ទំនាក់ទំនងស្នេហានោះហើយ ព្រោះថាបើទោះបីបន្តទៅមុខទៀត ក៏គ្មានន័យអ្វីដែរ។

២. អស់ទំនុកចិត្តលើគ្នា

រូបតំណាង
រូបតំណាង

មនុស្សពីរនាក់ដែលស្រលាញ់គ្នា និងអាចដើរដល់ថ្ងៃអនាគតជាមួយគ្នាបាន លុះត្រាតែមានទំនុកចិត្ត និងការជឿជាក់ទៅលើគ្នាទៅវិញទៅមក បើមិនអញ្ចឹងទេស្នេហារវាងមនុស្សពីរនាក់ ក៏មិនអាចមានភាពរឹងមាំបានដែរ។ ដូច្នេះហើយ បើស្នេហារបស់អ្នកទាំងអស់គ្នា អស់ទំនុកចិត្តលើគ្នាហើយនោះ ទោះបន្តជាមួយគ្នាទៀត ក៏មិនមានក្តីសុខដែរ លើសពីនេះ មុននឹងឆាប់ក៏ត្រូវបែងគ្នា អញ្ចឹងហើយ បន្តទៅមុខទៀត វានាំតែខាតពេល សម្រាប់មនុស្សពីរនាក់ទេ។

៣. គ្មានពេលវេលាសម្រាប់គ្នាទាល់តែសោះ

រូបតំណាង
រូបតំណាង

វាជាការពិត មនុស្សម្នាក់ៗតែងតែមានពេលវេលារវល់រៀងៗខ្លួន ក៏ប៉ុន្តែមិនមែនរវល់រហូតទុកគូស្នេហ៍ចោល ឬគ្មានពេលវេលាសម្រាប់គ្នា ទាល់តែសោះនោះទេ អញ្ចឹងហើយ បើមានគូស្នេហ៍ដូចជាអត់មានដដែលនោះ គួរណាតែបញ្ចប់ទំនាក់ទំនងស្នេហានោះចោល ព្រោះស្នេហាវាក៏ត្រូវការឱ្យមនុស្សពីរនាក់ ចំណាយពេលវេលាខ្លះ ក្នុងការមើលថែ នឹងរឹតចំណងវាឱ្យមានភាពរឹងមាំដែរ។

៤. បញ្ហាកើតមានឡើងមិនចេះអស់

រូបតំណាង
រូបតំណាង

ទំនាក់ទំនងស្នេហាណាក៏ចេះកើតមានបញ្ហាដែរ ប៉ុន្តែមិនមែនកើតឡើងរហូត ដល់ថ្នាក់ធ្វើឱ្យម្នាក់ៗខ្វល់ចិត្ត និងពិបាកចិត្ត ដោយសារតែបញ្ហាស្នេហាកើតមានឡើងមិនចេះអស់នោះទេ។ ហេតុនេះហើយ ប្រសិនបើបញ្ហាដោះស្រាយហើយៗ តែវានៅតែកើតឡើងមកម្តងហើយ ម្តងទៀតនោះ ជម្រើសដ៏ល្អបំផុតសម្រាប់មនុស្សពីរនាក់ គឺមានតែបញ្ចប់ទំនាក់ទំនង ព្រោះទោះបន្តទៅមុខទៀត វាក៏គ្មានន័យអ្វី ហើយវាមានតែធ្វើឱ្យជីវិត របស់មនុស្សពីរនាក់ ជួបតែក្តីទុក្ខ៕

ប្រភពbrides

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T