បងប្អូនស្រីបង្កើតជប៉ុន ក្លាយជាកូនភ្លោះអាយុវែងបំផុតលើពិភពលោក

//s9.kh1.co/97/9755629a5b132bead7c0500e2a423001cc2134a9.jpg
សង្គម

 ២២-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កំណត់ត្រាពិភពលោកហ្គីនណេស បានបញ្ជាក់ថាបងប្អូនស្រីជប៉ុនចំនួនពីរនាក់ បានក្លាយជាកូនភ្លោះអាយុវែងបំផុតនៅលើពិភពលោក

ជប៉ុន៖ កំណត់ត្រាពិភពលោកហ្គីនណេស បានបញ្ជាក់ថាបងប្អូនស្រីជប៉ុនចំនួនពីរនាក់ បានក្លាយជាកូនភ្លោះអាយុវែងបំផុតនៅលើពិភពលោក ដែលនៅមានជីវិតរស់រាន ក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃចន្ទកន្លងទៅនេះ ស្របពេលជាមួយនឹងទិវាគោរពមនុស្សចាស់ ដែលជាបុណ្យជាតិនៅប្រទេសជប៉ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកយាយ Umeno Sumiyama និងលោកយាយ Koume Kodama បច្ចុប្បន្នមានអាយុ១០៧ឆ្នាំ២២ថ្ងៃបើគិតត្រឹមថ្ងៃនេះ និងបានកើតនៅកោះសូដូស៊ីម៉ាភាគខាងលិចប្រទេសជប៉ុន នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩១៣ ដែលជាកូនទី៣ និងកូនទី៤ ក្នុងគ្រួសារ។ ហើយពួកគាត់ទាំងបានរស់នៅបែកគ្នា បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បឋម និងមិនសូវបានជួបគ្នាឡើយ ដែលលុះពេលឈានចូលអាយុ៧០ឆ្នាំ ពួកគាត់ក៏ចាប់ផ្ដើមនៅក្បែរគ្នាវិញ។ យ៉ាងណាមិញ វិញ្ញាបនបត្រនៃកំណត់ត្រា ត្រូវបានផ្ញើទៅកាន់កន្លែងដែលពួកគាត់រស់ផ្ទាល់តែម្ដង ដោយសារតែការពារពីជំងឺកូវីដ-១៩ និងធ្វើឲ្យពួកគាត់សប្បាយចិត្ត រហូតដល់ស្រក់ទឹកភ្នែកផងដែរ។

គួរឲ្យដឹងដែរថា ២៩ភាគរយនៃចំនួនប្រជាជនជាង១២៥លាននាក់ក្នុងប្រទេសជប៉ុន មានមនុស្សវ័យចំណាស់ អាយុ៦៥ឆ្នាំឬចាស់ជាងនេះ បើយោងតាមក្រសួងសុខាភិបាលនិងសុខុមាលភាព។ ហើយប្រហែល៨៦,៥១០នាក់ ជាមនុស្សមានអាយុជាង១០០ឆ្នាំ ដែលពាក់កណ្ដាលនៃចំនួនមនុស្សនេះ ទើបតែឈានចូលអាយុ១០០ឆ្នាំនៅឆ្នាំ២០២១៕

ប្រភព: lmtonline

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T