នរណាគេ? លោក Parlour ព្យាការណ៍ថា ខ្សែប្រយុទ្ធម្នាក់នេះនឹងរកគ្រាប់បាល់បានច្រើនជាង Ronaldo ទៅទៀត

//s9.kh1.co/4e/4e4654fda74619dd942dd79a058c40166fbbaa33.jpg
កីទ្បា

 ២២-កញ្ញា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

លោក Parlour ព្យាការណ៍ថា Salah នឹងរកគ្រាប់បាល់បានច្រើនជាង Ronaldo ទៅទៀត

បរទេស៖ លោក Ray Parlour បានគាំទ្រកីឡាករ Mohamed Salah ថាក្រោយពេលបញ្ចប់រដូវកាលរូបគេនឹងរកគ្រាប់បាល់បានច្រើនជាងកីឡាករ Cristiano Ronaldo, ក្នុងនោះគាត់ជឿជាក់ថា តារាឆ្នើមរបស់ Liverpool នឹងចូលលេងបានច្រើនប្រកួតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mohamed Salah និង Cristiano Ronaldo
Mohamed Salah និង Cristiano Ronaldo

ជាការពិតណាស់ Salah ពិតជាធ្វើបានល្អមែនទែនសម្រាប់ការចាប់ផ្តើមរដូវកាល ២០២១-២០២២ នេះ, ជារួម ខ្សែប្រយុទ្ធសញ្ជាតិ អេហ្ស៊ីប វ័យ ២៩ ឆ្នាំរកគ្រាប់បាល់បានចំនួន ៥ គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ៦ លើកកន្លងមកឱ្យក្រុម ហង្សក្រហម។

Mohamed Salah
Mohamed Salah

ចំណែកឯ Ronaldo វ័យ ៣៦ ឆ្នាំវិញ, ក៏នៅតែបង្ហាញទម្រង់លេងបានល្អឥតខ្ចោះដដែល ចាប់តែងពីគាត់ផ្លាស់ចេញពីក្រុម Juventus មកចូលរួមជាមួយក្រុម Manchester United ជាលើកទី ២, ខណៈការបង្ហាញខ្លួន ៣ លើកនៅ Premier League និង Champions League ក្នុងនោះគាត់រកបាន ៤ គ្រាប់។

Cristiano Ronaldo
Cristiano Ronaldo

ថ្លែងប្រាប់គេហទំព័រ talkSPORT លោក Parlour បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

តើនរណាដែលនឹងរកគ្រាប់បាល់បានច្រើនជាងគេនៅរដូវកាលនេះ? វាពិតជាសំណួរល្អមែនទែន។ ខ្ញុំគិតថា Salah ប្រហែលជាគាត់រកគ្រាប់បាល់បានច្រើនជាង Ronaldo ទៅទៀត។ ក្នុងមួយរដូវកាល ខ្ញុំមិនគិតថា Ronaldo នឹងមិនអាចលេងគ្រប់ការប្រកួតបានទេ។ ហើយប្រសិនបើគាត់អាចលេងគ្រប់ការប្រកួតបានមែន, នោះវាពិតជារឿងដ៏អស្ចារ្យបំផុតសម្រាប់កីឡាករដែលមានវ័យ ៣៦ ឆ្នាំទៅហើយ៕

  លោក Ray Parlour
  លោក Ray Parlour
  លោក Ray Parlour

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T