ប្រាប់យកល្អទេ! លោក Phillips ថា កីឡាករឆ្នើមម្នាក់នេះគួរតែចាកចេញពី Chelsea

//s9.kh1.co/42/42d511384a800c06bca56330a327914c28a5bfd3.jpg
កីទ្បា

 ២២-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Shaun Wright-Phillips ថា Callum Hudson-Odoi គួរតែចាកចេញពី Chelsea

អង់គ្លេស៖​ អតីតកីឡាករជម្រើសជាតិអង់គ្លេសលោក Shaun Wright-Phillips បានទទូចឲ្យកីឡាករ Callum Hudson-Odoi ចាកចេញពី Chelsea ប្រសិនបើរូបគេចង់ក្លាយជាកីឡាករល្អដែលគេអាចធ្វើបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Shaun Wright-Phillips  
  លោក Shaun Wright-Phillips  

ជាការពិតណាស់ Odoi ដែលទទួលបានឱកាសបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមឈុតធំអង់គ្លេសកាលពីឆ្នាំ២០១៩ ធ្លាប់ទទួលបានសំណើពីក្លិបធំៗជាច្រើននៅក្នុងតំបន់អឺរ៉ុប កំពុងតែជួបផលវិបាកច្រើននៅពេលនេះក្រោមការដឹកនាំរបស់លោក Thomas Tuchel ដោយសារតែរូបគេមិនសូវទទួលបាននាទីលេងនៅលើទីលាន ខណៈ រូបគេជាកីឡាករវ័យក្មេងដែលមានសក្តានុពលម្នាក់នៅក្នុងក្រុម។

  កីឡាករ Callum Hudson-Odoi
  កីឡាករ Callum Hudson-Odoi

លោក Phillips បាននិយាយថា៖

វាអាស្រ័យទៅលើគាត់ ថា គាត់ចង់ចង់បង្ហាញពីសក្តានុពលរបស់គាត់ឬយ៉ាងណា។ ប្រសិនបើគាត់ចង់ក្លាយជាកីឡាករដែលពេលខ្លះអាចបង្ហាញខ្លួន និង ពេលខ្លះមិនអាចបង្ហាញខ្លួន នោះ គាត់បន្តនៅ Chelsea។ យ៉ាងណាក្តី ប្រសិនបើគាត់ចង់បង្ហាញខ្លួននៅលើទីលានឲ្យបានច្រើន និង បង្ហាញពីហេតុផលដែល Bayern Munich ធ្លាប់ចង់បានគាត់ នោះ គេត្រូវតែសម្រេចចិត្តចាកចេញ៕

  លោក Shaun Wright-Phillips
  កីឡាករ Callum Hudson-Odoi
  កីឡាករ Callum Hudson-Odoi

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T