ក្លិបណាទៅ? ម្តាយ Ronaldo ចង់ឲ្យកូនប្រុសចូលរួមជាមួយក្លិបនេះមុនពេលលោកស្រី ផុ.តដង្ហើម

//s9.kh1.co/c1/c186e669a45ffbec565d4c8736f8ee71d1d6faed.jpg
កីទ្បា

 ២២-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកស្រី Dolores Aviero ចង់ឃើញ Cristiano Ronaldo លេងឲ្យ Sporting CP

អឺរ៉ុប៖ ម្តាយរបស់កីឡាករ Cristiano Ronaldo គឺ លោកស្រី Dolores Aveiro បានទម្លាយឲ្យដឹងថា ប្រសិនបើកូនប្រុសរបស់ខ្លួនមិនអាចចូលរួមជាមួយ Sporting CP មុនចូលនិវត្តន៍បាន នោះ ភារកិច្ចនេះទុកឲ្យចៅប្រុស Cristiano JR ជាអ្នកធ្វើជំនួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកស្រី Dolores Aveiro និង Cristiano Ronaldo
លោកស្រី Dolores Aveiro និង Cristiano Ronaldo

ជាការពិតណាស់ លោកស្រី Aveiro គឺ ជាអ្នកគាំទ្រដ៏ងប់ងល់របស់ Sporting នៃលីគកំពូលព័រទុយហ្កាល់ ហើយ លោកស្រីចង់ឃើញសមាជិកគ្រួសាររបស់ខ្លួនលេងឲ្យក្លិបមួយនេះម្តងទៀតមុនពេលដែលលោកស្រីបាត់បង់ជីវិត។

កីឡាករ Cristiano Ronaldo 
កីឡាករ Cristiano Ronaldo 

លោកស្រី Aviero បាននិយាយថា៖

Ronaldo ត្រូវតែត្រឡប់មក Sporting វិញ។ គាត់ចូលចិត្តទស្សនាការប្រកួរបស់ Sporting ណាស់។ ខ្ញុំធ្លាប់ប្រាប់ទៅគាត់ថា កូនប្រុស មុនពេលខ្ញុំស្លាប់ ខ្ញុំចង់ឃើញឯងលេងនៅ Sporting។ គាត់បាននិយាយថា ចាំមើលសិន ហើយ ប្រសិនបើគេមិនអាចធ្វើបានទេ ទុកឲ្យកូនប្រុស Cristiano JR ជាអ្នករ៉ាប់រង់បំណងនេះជំនួស៕

លោកស្រី Dolores Aviero
កីឡាករ Cristiano Ronaldo និង កូនប្រុស
កីឡាករ Cristiano Ronaldo និង កូនប្រុស

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T