អ្នកណាគេ? លោក Parlour គិតថា ខ្សែប្រយុទ្ធនៅ PL រូបនេះនឹងរកគ្រាប់បាល់ច្រើនជាង​ Ronaldo ទៀតរដូវកាលនេះ

//s9.kh1.co/7a/7a10e46803e7504e932dbf84a39a5d1e153d8a9e.jpg
កីទ្បា

 ២២-កញ្ញា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Ray Parlour ថា Mohamed Salah នឹងរកគ្រាប់បាល់ច្រើនជាង Cristiano Ronaldo

អង់គ្លេស៖ អតីតកីឡាករជម្រើសជាតិអង់គ្លេស លោក Ray Parlour គិតថា កីឡាករ Mohamed Salah នឹងបញ្ចប់រដូវកាលនេះដោយមានគ្រាប់បាល់ច្រើនជាងកីឡាករ Cristiano Ronaldo

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ray Parlour
លោក Ray Parlour

ជាការពិតណាស់ នៅក្នុងរដូវកាលនេះ ខ្សែប្រយុទ្ធសញ្ជាតិអេហ្សីប ខាងលើកំពុងបង្ហាញទម្រង់លេងល្អមែនទែនដោយគិតត្រឹមសប្តាហ៍ទី៥នេះ រូបគេរកគ្រាប់បាល់បាន៥គ្រាប់ហើយ ខណៈ ប្រធានក្រុមសញ្ជាតិព័រទុយហ្កាល់វិញ ក៏មិនណយដូចគ្នា ដោយអាចរកគ្រាប់បាល់បានចំនួនបីគ្រាប់។

កីឡាករ Mohamed Salah និង Cristiano Ronaldo
កីឡាករ Mohamed Salah និង Cristiano Ronaldo

លោក Parlour បាននិយាយថា៖

តើអ្នកណានឹងរកគ្រាប់បាល់បានច្រើនជាងនៅក្នុងរដូវកាលនេះ? សំណូរល្អ ហើយ ខ្ញុំគិតថា Salah នឹងគ្រាប់បាល់បានច្រើនជាង Ronaldo។ ហេតុផលដែលខ្ញុំនិយាយបែបនេះ ពីព្រោះខ្ញុំគិតថា Ronaldo នឹងមិនអាចលេងគ្រប់ការប្រកួតបានឡើយ ប៉ុន្តែ ប្រសិនបើគាត់អាចលេងគ្រប់ការប្រកួត វានឹងក្លាយទៅជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់កីឡាករវ័យ៣៦ឆ្នាំរូបនេះ៕

លោក Ray Parlour 
កីឡាករ Mohamed Salah
កីឡាករ Mohamed Salah

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T