ស្នេហាបែបចម្លែក តែជាបំណងប្រាថ្នា របស់តារានិករនីមួយៗ

//s9.kh1.co/b6/b6db399da13e9dbdf5005c4b8422c78412ee78cf.jpeg
យុវវ័យ

 ២៣-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មិនមែនមនុស្សទាំងអស់សុទ្ធតែចង់បានស្នេហាបែប Sweet ទេ។ មកដឹងពីស្នេហាបែបចម្លែកៗ ដែលតារានិករនីមួយៗគិតថា Goals ខាងក្រោមនេះ!

យល់ដឹង៖ យើងទាំងអស់គ្នា តែងចង់ទទួលការស្រលាញ់ និងទំនាក់ទំនងមួយដ៏ល្អ។ លើសពីនេះទៅទៀត យើងទាំងអស់គ្នាមានការបកស្រាយអំពីអ្វីដែលជា “ទំនាក់ទំនងល្អ” ខុសៗគ្នា។ សម្រាប់អ្នកខ្លះចង់ បានដៃគូម្នាក់ដែលអាចធ្វើឲ្យស្នេហាមានន័យជ្រៅដោយភាពរ៉ូមែនទិក ហើយអ្នកខ្លះទៀតចង់បានមនុស្សម្នាក់ដែលអាចនៅជាមួយដោយធម្មតាតែរ៉ូមែនទិក ឬនរណាម្នាក់ដែលអាចចែករំលែកអាថ៌កំបាំងទាំងអស់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញពី ស្នេហាបែបចម្លែកតែ Goals របស់តារានិករនីមួយៗ ៖

♈️ Aries ៖ ស្វែងរកនរណាម្នាក់អ្នក អាចធ្វើលំហាត់ប្រាណជាមួយពួកគេ និងការធ្វើដំណើរកម្សាន្ត ខណៈពេលមិនខ្វល់ពិធីជប់លៀងនៅឯផ្ទះ។

♉️ Taurus ៖ ចង់បាននរណាម្នាក់ ដែលអាចរីករាយនឹងភាពខ្ជិល ដោយគ្រាន់តែគេងថ្នាក់ថ្នម ជាជាងធ្វើអ្វីដែលគួរឲ្យរំភើប។

♊️ Gemini ៖ ដៃគូដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលជាមួយអាហារ ទោះបីជាពួកគេកំពុងខឹង ក៏ដោយ។

♋️ Cancer ៖ ចង់មានដៃគូម្នាក់ដែលមានការសន្ទនាដ៏ជ្រាលជ្រៅ ខណៈពេលកំពុងរាំយឺតៗទោះបីគ្មានតន្ត្រីក៏ដោយ។

រូបតំនាង
រូបតំនាង

♌️ Leo ៖ គោលដៅរបស់អ្នក គឺចង់នៅជាមួយនរណាម្នាក់ ដែលមានស្នេហារាល់ថ្ងៃប្រៀបដូចជា ក្នុងភាពយន្តហូលីវូដ។

♍️ Virgo ៖ នៅជាមួយនរណាម្នាក់ ដែលអាចយល់ពីអារម្មណ៍របស់អ្នកបាន ដោយគ្រាន់តែមើលលើទឹកមុខរបស់អ្នក។

♎️ Libra ៖ ទំនាក់ទំនងដើម្បីធ្វើដំណើរទៅកាន់តំបន់ឆ្ងាយបំផុត ស្វែងយល់ពីពិភពលោក និងយល់ដឹងពីវប្បធម៌ផ្សេងៗគ្នា។

♏️ Scorpio ៖ ធ្វើដំណើរទៅកន្លែងថ្មីៗ ឆ្ងាយៗដើម្បីស្នាក់នៅក្នុងបន្ទប់សណ្ឋាគារ និងមើលទេសភាពនៅពេលយប់ជាមួយគ្នា។

រូបតំនាង
រូបតំនាង

♐️ Sagittarius ៖ គឺស្វែងរកនរណាម្នាក់ដែលចូលចិត្តការជប់លៀងដូចគ្នា ដូច្នេះអ្នកទាំងពីរអាចចំណាយពេលចុងសប្តាហ៍ជប់លៀង និងចូលរួមការប្រគុំតន្ត្រីផ្សេងៗ។

♑️ Capricorn ៖ គោលដៅរបស់ពួកគេ គឺមានការពិភាក្សាជាមួយដៃគូ ប៉ុន្តែក៏ទទួលបានការឱបយ៉ាងទន់ភ្លន់ផងដែរ។

♒️ Aquarius ៖ ពួកគេចង់ទៅហាងកាហ្វេប្លែកៗ សម្រាប់ការ Date ហើយអានសៀវភៅដោយស្ងៀមស្ងាត់ជាមួយគ្នា។

♓️ Pisces ៖ ដៃគូដែលអាចចែករំលែក រឿងដែលគួរឲ្យខ្មាស់អៀនបំផុត អំពីគ្នាទៅវិញទៅមក។

ប្រភព: themindsjournal

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T