ពិតទេ ដែលមនុស្សប្រុសឱ្យតែអស់ចិត្តស្រលាញ់ គឺតែងតែបញ្ចេញសកម្មភាពប្លែកៗ?

//s9.kh1.co/cc/cc1bd9942be2d37cd3d33803105b6c1285f56a25.jpg
នារី

 ២១-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ជារឿងពិតរបស់មនុស្សប្រុសដែរទេ ឱ្យតែអស់ចិត្តស្រលាញ់លើមនុស្សស្រី គឺដឹងតែបញ្ចេញសកម្មភាពប្លែកៗ ដាក់មនុស្សស្រី?

ស្នេហា៖ ជាទូទៅមនុស្សស្រីភាគច្រើន តែងតែយល់ថាមនុស្សប្រុសឱ្យតែចាប់ផ្តើមបញ្ចេញសកម្មភាពប្លែកៗ គឺមនុស្សប្រុសច្បាស់ជាកំពុងតែមានរឿងអ្វីមួយលាក់បាំង ឬក៏កំពុងតែអស់ចិត្តស្រលាញ់ពីពួកគេហើយ ប៉ុន្តែមនុស្សស្រីភាគច្រើន បែរមិនព្យាយាមចាប់អារម្មណ៍ ឬសង្កេតមើលទៅលើមនុស្សប្រុសដែលខ្លួនស្រលាញ់ទេ ផ្ទុយទៅវិញ បែរជាសង្ស័យនេះ សង្ស័យនោះ ហើយយកមកដេកកើតទុក្ខតែម្នាក់ឯងទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

អាចនិយាយបានថា មនុស្សប្រុសទាំងអស់ មិនមែនឱ្យតែបញ្ចេញសកម្មភាពប្លែកៗ គឺដឹងតែអស់ចិត្តស្រលាញ់នោះទេ ព្រោះចំពោះមនុស្សស្រីមួយចំនួន ពេលខ្លះក៏បញ្ចេញសកម្មភាពប្លែកៗមក ទាំងមិនដឹងខ្លួនទៀតផង ហេតុនេះហើយ មនុស្សប្រុសប្រសិនបើគេបញ្ចេញសកម្មភាពប្លែកៗ វាក៏មិនមែនជារឿងអ្វី ដែលចម្លែកខ្លាំងនោះដែរ​​។

អញ្ចឹងហើយ មនុស្សស្រីនៅពេលដែលឃើញមនុស្សប្រុសដែលខ្លួនស្រលាញ់ ចាប់ផ្តើមបញ្ចេញសកម្មភាពប្លែកៗហើយ គួរណាតែព្យាយាមសង្កេត មើលទៅលើអារម្មណ៍របស់មនុស្សប្រុសដែលខ្លួនស្រលាញ់ ថាគេកំពុងតែមានបញ្ហាអ្វី ឬកំពុងតែមានរឿងពិបាកចិត្តអ្វី ទើបធ្វើឱ្យពួកគេបញ្ចេញសកម្មភាពប្លែកៗបែបនេះ ប៉ុន្តែបែរជាមនុស្សស្រីភាគច្រើន ឱ្យតែមនុស្សប្រុសដែលខ្លួនស្រលាញ់ ចាប់ផ្តើមប្លែកតែបន្តិច មនុស្សស្រីដឹងតែលួចតូចចិត្តតែម្នាក់ឯង ហើយគិតថាគេអស់ចិត្តស្រលញ់ខ្លួន ទៀតផង។

រូបតំណាង
រូបតំណាង

ដូច្នេះហើយ មនុស្សស្រីចូរកុំគិតច្រើនតែម្នាក់ឯង បើគេប្លែកគួរណាតែសួរតាមត្រង់ កុំដេកសង្ស័យ ហើយគិតខុសតែម្នាក់ឯង ព្រោះវាមានតែធ្វើឱ្យទំនាក់ទំនង រវាងអ្នកនិងមនុស្សប្រុសដែលអ្នកស្រលាញ់ យល់ខុសចំពោះគ្នាទេ។ មួយវិញទៀត ប្រសិនបើចង់ដឹងថាមនុស្សប្រុស គេពិតជាអស់ចិត្តស្រលាញ់មែនឬក៏អត់នោះ គួរតែព្យាយាមមើលលើទង្វើ និងសង្កេតឱ្យបានច្រើន មិនមែនឱ្យតែឃើញគេប្លែក គឺដឹងតែគេអស់ចិត្តស្រលាញ់នោះទេ។

រូបតំណាង
រូបតំណាង

ជារួមមក មនុស្សប្រុសដែលបញ្ចេញសកម្មភាពប្លែកៗដាក់មនុស្សស្រី មិនប្រាកដថាគេអស់ចិត្តស្រលាញ់នោះទេ ព្រោះនៅពេលខ្លះ មនុស្សប្រុសគេក៏ចេះមានមានរឿងពិបាកចិត្ត និងមានសម្ពាធដែរ ទើបជាហេតុធ្វើឱ្យគេមានសកម្មភាពប្លែកៗ ហេតុនេះហើយ ចំពោះមនុស្សស្រី ប្រសិនបើឃើញគេប្លែកហើយ កុំទាន់គិតថាគេអស់ចិត្តស្រលាញ់ គួរណាតែនៅក្បែរគេឱ្យបានច្រើន ដើម្បីប្រាកដចិត្តថាគេពិតជាអស់ចិត្តស្រលាញ់មែនឬក៏អត់ លើសពីនេះ ថាមិនត្រូវ គេកំពុងតែត្រូវការអ្នក ឱ្យនៅក្បែរគេទៀតផង៕

ប្រភពiheartintelligence

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T