តារាស្រី២រូបនេះ ហ្វេនសង្ស័យទៅកែច្រមុះ ក្រោយឃើញខ្ទង់ច្រមុះស្រួចជាងមុន

//s9.kh1.co/d5/d5240bc9089895072d54e807b2e52ed74b30989f.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រោយនេះ អ្នកនាង ឱក សុគន្ធកញ្ញា និងអ្នកនាង ទូច ស្រីល័ក្ខ ត្រូវបានហ្វេនសង្កេតឃើញមានមុខមាត់ស្អាតប្លែកជាងមុន ជាពិសេសេច្រមុះស្រួចតែម្ដង។

ភ្នំពេញ៖ កើតមកមានរូបសម្រស់ និងមុខមាត់ស្អាតវាជារឿងមួយដែលសំណាងបំផុត តែបច្ចុប្បន្នបើទោះបីមានសម្រស់ស្អាតសមល្មមយ៉ាងណា ក៏មនុស្សភាគច្រើននៅតែមិនពេញចិត្ត រហូតជ្រើសរើសការកែសម្ផស្សបន្ថែម ដើម្បីឲ្យរូបឆោមមើលទៅស្អាតប្លែកជាងមុន។ ម្យ៉ាងការកែសម្ផស្ស មិនបានគិតទៅលើមនុស្សប្រុសឬមនុស្សស្រីឡើយ ឲ្យតែមានលុយចង់ផ្លាស់ប្ដូរមុខមាត់ គឺអាចធ្វើបានទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ការកែសម្ផស្សមានមនុស្សភាគច្រើន មិនចង់បើកបង្ហាញឲ្យគេគ្រប់គ្នាបានដឹងឡើយ ជាពិសេសតារាមួុយចំនួននៅតែលាកលៀមមិនហ៊ានបើកបង្ហាញថាខ្លួនធ្លាប់បានឆ្លងកាត់មុខកំបិទវះកាត់កែសម្ផស្ស។ ក្នុងនោះ ក៏មានតារាមួយចំនួនផ្សេងទៀត មានភាពក្លាហានបើកបង្ហាញថាខ្លួន បានកែច្រមុះ ចាក់ចង្កា ឬកាត់ត្របកភ្នែកជាដើម។

ជាក់ស្ដែង ថ្មីៗនេះហ្វេនតារាខ្មែរជាច្រើនបានសម្លឹងឃើញតារាស្រីល្បីប្រចាំប្រទេសពីររូប មានទម្រង់មុខ និងច្រមុះខុសប្លែកជាងរាល់ដង ហើយហ្វេនសង្ស័យថាសិល្បការិនីទាំងពីរដួងនោះ ទើបនឹងកែច្រមុះលើកខ្ទង់ឲ្យខ្ពស់ស្អាត។ ដោយតារាស្រីត្រូវបានអ្នកគាំទ្រសង្ស័យថាកែច្រមុះនោះមានដូចជា៖

១៖ អ្នកនាង ឱក សុគន្ធកញ្ញា

កំពូលតារាចម្រៀងលំដាប់ប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា ថ្មីៗនេះរូបសម្រស់នាងហាក់មានភាពខុសប្លែកជាងរាល់ដងខណៈច្រមុះខ្ពស់ស្រួស ទម្រង់មុខតូចជាងមុន ជាពិសេសបាត់ប្រជ្រុយនៅចង្កាខាងស្ដាំទៀតផង។

អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ឱក សុគន្ធកញ្ញា

២៖ អ្នកនាង ទូច ស្រីល័ក្ខ

បើក្រឡេកមើលតារាសម្ដែង និងតារាចម្រៀងស្រីពូកែវោហាស័ព្ទអ្នកនាង ទូច ស្រីល័ក្ខ ថ្មីៗនេះនាងបានបង្ហោះរូបប៉ុន្មានសន្លឹកលើគណនីផ្ទាល់ខ្លួន ដោយហ្វេនសង្កេតឃើញច្រមុះនាងតូចស្រួចស្អាតជាងមុន ទើបអ្នកគាំទ្រសង្ស័យថានាងទើបតែកែច្រមុះថ្មី។

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខឱក សុគន្ធកញ្ញា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T