អត់ស្រួលទេ! Barca កំណត់មុខសញ្ញាគ្រូបង្វឹក ៥ រូបហើយស្រេច ប្រសិនលោក Koeman ត្រូវបណ្តេញចេញពីតំណែង

//s9.kh1.co/de/de81ba5605d34a951a774ae8c2cb6f2006f13a04.jpg
កីទ្បា

 ២១-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Barca កំណត់មុខសញ្ញាគ្រូបង្វឹក ៥ រូបហើយស្រេច ប្រសិនលោក Koeman ត្រូវបណ្តេញចេញពីតំណែង

បរទេស៖ ក្លិប Barcelona បានត្រៀមបញ្ជីឈ្មោះបេក្ខភាពគ្រូបង្វឹកចំនួន ៥ រូប ដើម្បីត្រៀមជំនួសគ្រូបង្វឹកបច្ចុប្បន្នលោក Ronald Koeman ប្រសិនបើបុរសសញ្ជាតិ ហូល្លង់ រូបនេះត្រូវបណ្តេញចេញពីតំណែង ខណៈឥឡូវនេះក្លិបយក្សនៅតំបន់កាតាឡាន់កំពុងតែជួបស្ថានភាពដុនដាបខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Ronald Koeman
  លោក Ronald Koeman

តួយ៉ាង កាលពីថ្ងៃ អាទិត្យ កន្លងទៅ Barca ទើបតែទទួលលទ្ធផលស្មើគ្នាជាមួយ Granada ១ ទល់នឹង ១ ហើយតាមរយៈលទ្ធផលបែបនេះកាន់តែធ្វើកៅអីរបស់លោក Koeman ឡើងកម្តៅខ្លាំង, ជាពិសេស អ្នកគាំទ្រក៏បង្ហាញចំណាប់អារម្មណ៍មិនពេញចិត្តផងដែរ ក្រោយពេលគ្រូបង្វឹករូបនេះចូលចិត្តឱ្យកីឡាករលេងបាល់ហោះ ដែលមិនមែនជាប្រពៃណីរបស់ក្លិបយក្ស អេស្ប៉ាញ នោះទេ។

  លោក Ronald Koeman
  លោក Ronald Koeman

យោងតាមរបាយការណ៍របស់ Gerard Romero បានឱ្យដឹងថា បច្ចុប្បន្ន Barca បានសម្លឹងឃើញបេក្ខភាពគ្រូបង្វឹកថ្មីរួចរាល់ហើយ, ហើយគ្រូបង្វឹកដែលមានភាគរយខ្ពស់ជាងគេមានដូចជាលោក Xavi, Andrea Pirlo, Antonio Conte, Phillip Cocu និង មួយរួបទៀតគឺលោក Joachim Low

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T