កាន់តែខ្ពស់កាន់តែដាក់ខ្លួន! ងារជា ឧកញ៉ាពិតមែន តែ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះតាមខេត្តហូបមីកញ្ជប់តាមផ្លូវ

//s9.kh1.co/e4/e475ada1cc79ba9bdce255d2c8aeeb7fcd6bcb15.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មាននាមជាអ្នកឧកញ៉ាក៏ពិតមែន តែ ឡេង ឧកញ៉ាណាវ៉ាត្រាចុះហូបមីតាមផ្លូវឡើងសាមញ្ញ។

ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយ ជីវិតឯកជនរបស់ ឧកញ៉ាចិត្តធម៌វ័យក្មេង ឡេង ណាវ៉ាត្រា និងលោកជំទាវ កំពុងរស់នៅក្នុងជីវភាពយ៉ាងសម្បូរបែប ជាមួយការប្រើប្រាស់សម្ភារៈទំនើបៗដែលធ្វើឲ្យមនុស្សទាំងផងស្ញើចមិនដាច់ពីមាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ សព្វថ្ងៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានទាំងទ្រព្យសម្បត្តិស្តុកស្តម្ភ មានទាំងអំណាច មានទាំងកេរ្ត៍ឈ្មោះ សេចក្តីសុខក្នុងគ្រួសារ ទៅណាមកណា ក៏មានគេឯងស្គាល់គ្រប់គ្នា តែអ្វីដែលគួរឲ្យសរសើរជាខ្លាំងនោះ អ្នកឧកញ៉ា ឡេងណាវ៉ាត្រា បើទោះបីខ្លួនកាន់តែខ្ពស់តែបែរជាដាក់ខ្លួនកាន់តែទាប ដែលជាហេតុធ្វើឲ្យមនុស្សទាំងផងគោរពស្រលាញ់លោកសឹងគ្រប់ៗគ្នា។  

ជាក់ស្ដែង ដូចមុននេះបន្តិចលោកបានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងអំឡុងពេលចុះបំពេញការងារតាមខេត្ត។ មិនតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ ក្នុងដំណើរចុះតាមខេត្តនោះ អ្នកឧកញ៉ា មិនបានចូលពិសារអាហារតាមភោជនីយដ្ឋានថ្លៃៗអ្វីនោះទេ តែបែរជាចុះហូបមីត្រឹមតែពីរកញ្ចប់តាមផ្លូវទៅវិញ ដោយមិនខ្វល់ថាឋានៈខ្លួនជា ឧកញ៉ា អ្វីនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ឡេង ណាវ៉ាត់ត្រា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T