បរទេស៖ លោកស្រី Lori Glaze នាយកផ្នែក Planetary Science Division នៅទីស្នាក់ការកណ្ដាលណាសាបានប្រកាសថា បេសកកម្ម VIPER នឹងចុះចតនៅតំបន់ចុងខាងលិចនៃតំបន់រណ្ដៅ Relay នៃប៉ូលខាងត្បូងព្រះចន្ទ។ ការសម្រេចចិត្តជ្រើសរើសទីតាំងចុះចតនេះតម្រូវឲ្យមានតុល្យភាពកត្តាប្រកួតប្រជែងមួយចំនួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការត្រួតពិនិត្យបេសកកម្មបានពិចារណាលើកម្រិតថេរសំខាន់ៗ ដូចជាភាពមើលឃើញរបស់ផែនដី សម្រាប់ការទំនាក់ទំនងពីព្រះចន្ទទៅផែនដី ពន្លឺព្រះអាទិត្យលើលក្ខណៈភូមិសាស្ត្រដីដែលសមស្របសម្រាប់រ៉ូបូតដើម្បីរុករក ហើយអ្វីដែលសំខាន់បំផុតនោះគឺវត្តមានទឹកកកនិងធនធានផ្សេងទៀតដែលគេរំពឹងទុក។
ក្នុងអំឡុងពេលបេសកកម្ម១០០ថ្ងៃរបស់រ៉ូបូត VIPER គឺត្រូវបានគេរំពឹងថា នឹងធ្វើការស្រាវជ្រាវយ៉ាងហោចណាស់កន្លែងសក្ដានុពលចំនួន៦ ដែលគ្របដណ្ដប់លើផ្ទៃដីប្រហែល១៦គីឡូម៉ែត្រទៅ២៤គីឡូម៉ែត្រនៃផ្ទៃឋានព្រះចន្ទ ឆ្លងកាត់តំបន់មួយក្នុងចំណោមតំបន់ត្រជាក់នានា នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលបានសិក្សារហូតមកដល់បច្ចុប្បន្ន។ នោះរួមបញ្ចូលរណ្ដៅដែលមិនត្រូវពន្លឺព្រះអាទិត្យ ដែលអាចមានលទ្ធភាពសក្ដានុពលផ្ទុកនូវទឹកដែលកក៕
ប្រភព: Engadget