ក្រោយ M10 និង CR7ចាប់ផ្តើមរដូវកាលជាមួយក្លិបថ្មីមានលក្ខណៈផ្ទុយគ្នា ធ្វើឱ្យគេនឹកឃើញប្រសាសន៍ប៉ុន្មានម៉ាត់របស់លោក Sir Alex

//s9.kh1.co/2c/2ce005b9d56a804616569d0ab856d0b3ef35be7e.jpg
កីទ្បា

 ២១-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រោយ M10 និង CR7ចាប់ផ្តើមរដូវកាលជាមួយក្លិបថ្មីមានលក្ខណៈផ្ទុយគ្នា ធ្វើឱ្យគេនឹកឃើញប្រសាសន៍ប៉ុន្មានម៉ាត់របស់លោក Sir Alex

បរទេស៖ ស្របពេលដែល Cristiano Ronaldo និង Lionel Messi ចាប់ផ្តើមរដូវកាលថ្មីជាមួយក្លិបថ្មីមានការជួបប្រទះនូវស្ថានភាពផ្ទុយគ្នា, ធ្វើឱ្យគេនឹកឃើញនូវប្រសាសន៍របស់អតីតគ្រូបង្វឹកក្រុម Manchester United លោក Sir Alex Ferguson ដែលធ្លាប់លើកឡើងកាលពីឆ្នាំ ២០១៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/31/31914a1f089fe568cafac5300223fa4d6d7d735a.jpg

ជាការពិតណាស់ បើយើងត្រឡប់ទៅកាន់ឆ្នាំ ២០១៥, អតីតគ្រូបង្វឹកឆ្នើមបានលើកឡើងថា សមត្ថភាពរបស់ Messi គឺផលិតឡើងសម្រាប់តែទម្រង់លេងរបស់គាត់ដែលលេងនៅ Barcelona ប៉ុណ្ណោះ, ខណៈ Ronaldo វិញគឺជាខ្សែប្រយុទ្ធម្នាក់ដែលអាចរកគ្រាប់បាល់បានគ្រប់កម្រិត។

https://s9.kh1.co/__image/w=650,h=434,q=100/51/5195fe22bc5eb24f694011dafcde6c6fce13af5a.jpg

តួយ៉ាង ក្នុងការចាប់ផ្តើមរដូវកាល ២០២១-២០២២ នេះ Messi មិនទាន់រកគ្រាប់បាល់បានមួយគ្រាប់នោះទេ ក្រោយបង្ហាញខ្លួនចំនួន ៣ ប្រកួតឱ្យក្រុម Paris Saint-Germain, ចំណែកឯ Ronaldo វិញនៅតែបន្តរកគ្រាប់បាល់បានគួរឱ្យកត់សម្គាល់ ពោលក្រោយការផ្លាស់មកចូលរួមជាមួយ Man UTD ជាលើកទី ២ គាត់រកបាន ៤ គ្រាប់ហើយ សម្រាប់ការបង្ហាញខ្លួនចំនួន ៣ ប្រកួតដូចគ្នា។

https://s9.kh1.co/__image/w=650,h=366,q=100/39/3943fb845dc24956a8ed43405e607753d4ee86c2.jpg

រម្លឹកប្រសាសន៍របស់លោក Sir Alex នៅឆ្នាំ ២០១៥ ពេលនោះលោកបានលើកឡើងយ៉ាងដូច្នេះថា៖

មនុស្សគ្រប់គ្នានិយាយថា អ្នកជាកីឡាករដ៏ល្អបំផុតនៅលើភពផែនដី? ហើយមនុស្សជាច្រើនក៏យល់ស្របចំពោះមតិនេះផងដែរ ដោយពួកគេនិយាយថា Messi អ្នកមិនអាចជំទាស់ជាមួយគំនិតនេះបានទេ។ ជាការពិត Ronaldo អាចលេងឱ្យក្រុម Millwall, Queens Park Rangers, Doncaster Rovers... ហើយនឹងក្រុមជាច្រើនទៀត, ជាពិសេស គេអាចរកគ្រាប់បាល់បាន ៣ គ្រាប់ក្នុងមួយប្រកួតថែមទៀតផង, ប៉ុន្តែខ្ញុំមិនប្រាកដថា Messi នឹងអាចធ្វើបានដូចបែបនេះទេ។

  លោក Sir Alex Ferguson

អតីតគ្រូបង្វឹកឆ្នើមរបស់ Man UTD បានបន្ថែមថា៖

Ronaldo គាត់មានជើង ២ ដែលរហ័សរហួន, ហើយអាចហក់នៅលើអាកាសបានយ៉ាងល្អ, ចំណែកឯ Messi ក៏ជាកីឡាករល្អដូចគ្នា។ ប៉ុន្តែខ្ញុំគិតថា ទម្រង់លេងរបស់ Messi អាចលេងឱ្យតែ Barcelona មួយប៉ុណ្ណោះ៕

  លោក Sir Alex Ferguson

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T