សូមបញ្ឈប់ការយល់ច្រលំ! ក្រោយល្បីថាខ្លួននិពន្ធបទស្ទឹងសែនប៉ារីស ស្រាប់តែ ដួង វីរ:សិទ្ធ បកស្រាយថា...

//s9.kh1.co/e9/e9449719a55fed38b773da7913c96821e25398ab.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រោយល្បីថាខ្លួននិពន្ធបទស្ទឹងសែនប៉ារីស ស្រាប់តែ ដួង វីរ:សិទ្ធ បកស្រាយថា

តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយមហាជន និងអ្នកគាំទ្រមួយចំនួនមានការភាន់ច្រឡំស្មានថា បទស្ទឹងសែនប៉ារីស ដែលជាសំនៀងដើមរបស់តារាចម្រៀងសម្លេងរ៉ៃកណ្តឹង លោកស្រី សូសាវឿន ថាជាជាបកស្រាយរបស់ខ្លួននោះ ស្រាប់តែលោក ដួងវីរ:សិទ្ធិ តារាចម្រៀងសម្លេងផ្អែមពិរោះ បានចេញមកធ្វើការបកស្រាយយ៉ាងលម្អិតជុំវិញបញ្ហានេះ ដោយលោកបានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងដូច្នេះថា÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

(រឿងយល់ច្រឡំ)ខ្ញុំ​ជឿ​ជាក់​ថា​បងប្អូន​អ៊ុំ​ពូមីង​លោកតាលោកយាយនៅចាំវីដេអូចម្រៀងនេះ​ ជាវីដេអូដេីមដំបូង​ ដែលខ្ញុំ​ច្រៀងកំសាន្ត​នៅក្នុង​ studio តូចមួយ​ នៅផ្ទះ​ ឆ្នាំ​២០១៧​ ហេីយច្រៀងដោយក្តីស្រឡាញ់​​និងច្រៀងតាមសំណូមពររបស់ពុកម៉ែបងប្អូនតែក៏មានការគាំទ្រ​ច្រេីនពីពុកម៉ែបងប្អូនដោយមិនបានរំពឹងទុក​ ហេីយខ្ញុំបាន​ដាក់​ ឈ្មោះ​ម្ចាស់សំនៀង​ ដេីម​ ច្បាស់លាស់​ណាស់​ តែដោយ​មាន​គេយកទៅផុសបន្ត​បំភ្លៃថាខ្ញុំ​ ជាអ្នក​ និពន្ធ​ និងជាម្ចាស់បទ​ទៅវិញ​ នាំអោយបងប្អូនមួយចំនួនតូចមានការយល់ច្រឡំ​ ហេីយរហូតដល់​ ម្ចាស់បទដេីម អ្នកគ្រូ​ សូ​ សាវឿន​ ក៏មានការយល់ច្រឡំដែរ​...​ 👇នេះជាវីដេអូដេីមសូមបងប្អូនទស្សនា .....ដោយក្តីគោរពពីខ្ញុំបា​ទ​ ដួង​ វីរៈ​សិទ្ធ​ ....សូមអរគុណ

ដួងវីរ:សិទ្ធ

សូមរំលឹកផងដែលថាបទ ស្ទឹងសែនប៉ារីស គឺជាបទ មនោសញ្ចេតនាដ៏សែនពិរោះមួយបទ ដែលជាការបកស្រាយដោយលោកស្រី សូ សាវឿន តារាចម្រៀងខ្មែរដ៏ល្បីប្រចាំទសវត្សទី៦០ និង៧០ និងនាពេលបច្ចុប្បន្ននេះ លោកស្រី និងក្រុមគ្រួសារកំពុងតែរស់នៅប្រទេសបារាំង៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ÷

លោក ដួងវីរៈសិទ្ធ
លោក ដួងវីរៈសិទ្ធ
លោក ដួងវីរៈសិទ្ធ
លោក ដួងវីរៈសិទ្ធ
បទ ស្ទឹងសែនប៉ារីស បកស្រាយដោយលោកស្រី សូសាវឿន
បទ ស្ទឹងសែនប៉ារីស បកស្រាយដោយលោក ដួងវីរៈសិទ្ធ
ដួង វីរៈសិទ្ធ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T