That's Y! ត្រកូល Y បន្ទាប់នៃស្មាតហ្វូន vivo Y33s បើកធ្វើការ Pre-Order (កុម្ម៉ង់ទុកមុន)

//s9.kh1.co/83/838da94a509f4b88d8a60cd6cd3abd7e2bdc9bb2.jpg
បច្ចេកវិទ្យា

 ២១-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសសម្ពោធជាផ្លូវការ ទៅលើស្មាតហ្វូនបន្ទាប់របស់ខ្លួនមួយម៉ូឌែលទៀត នៃត្រកូល Y ម៉ូឌែល vivo Y33s ដែលវាជាស្មាតហ្វូន មានរចនាបទយ៉ាងប្រណីត បំពាក់ប្រព័ន្ធកាមេរ៉ាធំ និងប្រតិបត្តិការខ្លាំង និងមានតម្លៃប្រមាណ $249 តែប៉ុណ្ណោះ។

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសសម្ពោធជាផ្លូវការ ទៅលើស្មាតហ្វូនបន្ទាប់របស់ខ្លួនមួយម៉ូឌែលទៀត នៃត្រកូល Y ម៉ូឌែល vivo Y33s ដែលវាជាស្មាតហ្វូន មានរចនាបទយ៉ាងប្រណីត បំពាក់ប្រព័ន្ធកាមេរ៉ាធំ និងប្រតិបត្តិការខ្លាំង និងមានតម្លៃប្រមាណ $249 តែប៉ុណ្ណោះ។ ហើយនៅក្នុងព្រឹត្តិការណ៍នេះដែរឃើញថា មានការចូលរួមដោយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ , លោក រៀនថត , លោក ឈិន ឈឿន , លោក វី យ៉ារ៉ូ និង កញ្ញា ជីមមី ម៉េង

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយទៅលើគុណសម្បត្តិរបស់ vivo Y33s គឺជាស្មាតហ្វូនដែលត្រូវបានធ្វើការរចនាឡើងយ៉ាងល្អឥតខ្ចោះ ជាមួយនឹងរូបរាងដ៏ស្តើងកម្រាស់ត្រឹម 8.0mm ទម្ងន់ 182g ផ្តល់មកជាមួយនឹងជម្រើសពីរពណ៌គឺ ពណ៌ខៀវបែកទឹកក្រូច ហៅថា Midday Dream និង ពណ៌ខ្មៅរលោង ដូចកញ្ចក់ហៅថា Mirror Black។ ចំពោះផ្ទៃអេក្រង់ធំទូលាយទំហំ 6.51 អ៊ីញ មានកម្រិតបង្ហាញ FHD+ ទំហំ 2408×1080px នៅលើផ្ទៃបង្ហាញចេញសរុប 90.6% ធៀបនឹងអេក្រង់ទៅរៀងទាំងមូល។

ស្មាតហ្វូន vivo Y33s
ស្មាតហ្វូន vivo Y33s

រីឯសម្រាប់ផ្នែកកាមេរ៉ារបស់វាវិញ គឺត្រូវបានបំពាក់មកជាមួយនិងលែនកាមេរ៉ាក្រោយ AI 3គ្រាប់ លែនគោលទំហំ 50MP  មាន aperture 1.8 អាចផលិតសាច់វីដេអូបានក្នុងកម្រិត 1080p ក្នុងល្បឿន 30fps អាចធ្វើការថតបានជាមួយមុខងារ Portrait, Panorama, Live Photo, Slow-Mo, Time-Lapse, Pro Mode និង DOC។ ចំនែកលែនជំនួយបន្ថែម 2 គ្រាប់ទៀតមានទំហំ 2MP មាន aperture 2.4 ដូចគ្នា ដោយមួយជា Macro Lens ប្រើសម្រាប់ផ្តិតយករូបវត្ថុនៅជិតបំផុតក្នុងគម្លាត 4cm និងមួយគ្រាប់ទៀតជា Depth Sensor សម្រាប់ជំនួយក្នុងការផ្តិតយករូបភាពបែបព្រាលផ្ទៃខាងក្រោយ។

កាមេរ៉ាមុខរបស់ទូរស័ព្ទ vivo Y33s នេះ មានទំហំ 16 មេហ្គាភិចសែល កម្រិត Aperture f/2.0 មានបំពាក់មុខងារពិសេសមួយក្នុងចំណោមមុខងារផ្សេងទៀត គឺមុខងារ Super Night Selfie / Portrait / Face Beauty និង bokeh ។

ស្មាតហ្វូន vivo Y33s
ស្មាតហ្វូន vivo Y33s

vivo Y33s ដំណើរការលើបន្ទះឈីប Helio G80 មានរ៉េមទំហំ 8GB បូកបន្ថែមរ៉េមជំនួយ 4GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB អាចធ្វើការបន្ថែមម៉េមូរីខាងក្រៅបានដល់ទៅ 1TB។ ហើយវាក៏ប្រតិបត្តិការដោយប្រព័ន្ធដំណើរការ Funtouch OS11.1 គាំទ្រដោយ Android 11 ថ្មទំហំធំដល់ទៅ  5000mAh ផ្តល់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន 18W តាមរយៈរន្ធ USB-C។

មួយវិញទៀត លោកអ្នកអាចធ្វើការ Pre-Order Y33s បានចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២១ ជាមួយនឹងតម្លៃត្រឹមតែ $249 រួមបន្ថែមកាដូមានដូចជា Bluetooth Speaker តម្លៃ $39 ស៊ីមកាត Smart តម្លៃ $54 និងកាស That’s Yដ៏ស្រស់ស្អាត ចំនួនមួយគូទៀតផងដែរ។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T