ទោះមិនសូវ promotion ពីផលិតកម្ម បទថ្មី Lisa នៅតែឡើងដល់កំពូលក្នុងតារាង Billboard

//s9.kh1.co/cc/cc1032d0814fb176cc992716dc201f27f4a3d013.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

«Lalisa» របស់​ Lisa បានចូលក្នុង Billboard Hot 100 នៅលេខរៀងទី ៨៤ ។

កូរ៉េខាងត្បូង៖ យោងតាមទិន្នន័យដែលចេញដោយ Billboard នៅថ្ងៃទី ២០ ខែកញ្ញាបទចម្រៀងទោលដំបូងរបស់តារាចម្រៀងទោល Lisa ក្រុម BLACKPINK ដែលមានចំណងជើងថា «LALISA» បានប្រឡូកចូលក្នុង Billboard Hot 100 នៅលេខរៀងទី ៨៤ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តារាស្រីជនជាតិថៃរូបនេះ ក៏បានចូលក្នុងតារាង Billboard Global 200 និង Billboard Global (មិនរួមបញ្ចូលទឹកដីអាមេរិក) នៅចំណាត់ថ្នាក់លេខ ២ គ្រាន់តែនៅពីក្រោយបទចម្រៀង «Stay» របស់ The Kid LAROI និង Justin Bieber

តួយ៉ាងបន្ទាប់ពីការចេញផ្សាយបទរបស់តារាស្រីកើតឆ្នាំ ១៩៩៧រូបនេះ បានបំបែកឯតទគ្គកម្មជាច្រើន ជាមួយនឹងអាល់ប៊ុមចំនួន ៧៣៦.២២១ ដែលត្រូវបានលក់ក្នុងរយៈពេលតែ ៧ ថ្ងៃ បានក្លាយជាតារាចម្រៀងស្រីដែលមានការលក់អាល់ប៊ុមខ្ពស់បំផុតនៅសប្តាហ៍ដំបូងលើសពីការលក់របស់ក្រុមរបស់ខ្លួនទៅទៀត ។

បន្ថែមពីនេះ MV «LALISA» ក៏បានឈានដល់ចំនួនអ្នកមើល ១០០ លានដង បន្ទាប់ពីការចេញផ្សាយត្រឹមតែ ២ថ្ងៃ ជួយឱ្យនាង បំបែកឯតទគ្គកម្មរបស់អ្នកចម្រៀងទោលដែលមាន MV ចុចចូលមើលលឿនបំផុតរហូតដល់ ១០០ លានដង ដែលកំណត់ត្រានេះ កាន់កាប់ដោយតារាចម្រៀងលេងមាឌ PSY ក្នុង MV «Gentleman»

ចូលរួមអបអរសមិទ្ធផលថ្មីរបស់ តារាចម្រៀង Lisa ផងដែរ!

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Lisa
Lisa
Lisa
Lisa
តារា Billboard បញ្ចេញទិន្នន័យ
តារា Billboard បញ្ចេញទិន្នន័យ
តារា Billboard បញ្ចេញទិន្នន័យ
តារា Billboard បញ្ចេញទិន្នន័យ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T