ធ្លាប់ជាតារាល្បី ពេលនេះ សម្រស់ Chen Yihan ធ្លាក់ចុះខ្លាំងគួរឲ្យបារម្ភខណៈពរពោះកូនទី២

//s9.kh1.co/a1/a17e32d0b93b75637124c96c586293d0bf23c6ec.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី តារាសម្ដែងស្រីល្បីឈ្មោះ Chen Yihan បង្ហាញរូបភាពពេលខ្លួនកំពុងតែមានផ្ទៃពោះកូនទី២ ដែលសម្រស់របស់នាងហាក់មានការធ្លាក់ចុះខ្លាំង និងមានរាងស្គមស្គាំងបែបនេះ

តៃរ៉ាន់៖ ថ្មីៗនេះ តារាស្រីសម្ដែងស្រី Chen Yihan បានបង្ហោះរូបភាពរបស់ខ្លួនជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដែលនៅក្នុងនោះដែរ នាងក៏បានបង្ហាញឲ្យឃើញពីរូបរាងនិងសម្រស់ដ៏ប្លែកភ្នែកគួរឲ្យកត់សម្គាល់ និងធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ទស្សនិកជនជាច្រើន ពិតជាផ្ដោតការយកចិត្តទុកដាក់ទៅលើសម្រស់នៅលើផ្ទៃមុខរបស់តារាស្រីរូបនេះ ដែលហាក់ដូចជាមានការធ្លាក់ចុះយ៉ាងខ្លាំង ព្រមជាមួយនឹងរូបរាងស្គមស្គាំងជាងមុន ភ្នែកធំជ្រៅ ជាពិសេស កាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ នៅពេលដែលបានដឹងថា តារាស្រីរូបនេះ កំពុងតែមានផ្ទៃពោះកូនទី ២ តែបែរជាមានរាងកាយស្គមបែបនេះទៅវិញ។

មិនត្រឹមតែប៉ុណ្ណោះ Chen Yihan ហាក់មើលទៅមិនមានភាពស្រស់ស្រាយដូចកាលពីមុន ដែលកំពុងតែធ្វើឲ្យអ្នកគាំទ្រមួយចំនួនបង្ហាញក្ដីបារម្ភចំពោះបុគ្គលិកលក្ខណៈរបស់នាង បែបនេះ ថែមទៀតផង។ គួរបញ្ជាក់ផងដែរថា Chen Yihan គឺជាសិល្បករស្រីមួយរូបដែលមានភាពល្បីល្បាញ នៅក្នុងខ្សែភាពយន្តជាច្រើន ជាមួយនឹងសម្រស់ដ៏ទាក់ទាញ បើទោះបីពេលនេះ នាងមានវ័យកាន់តែជ្រេរទៅហើយ តែក៏នៅទទួលបានការតាមដានពីអ្នកគាំទ្រជាច្រើន ផងដែរ៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម​៖ 

Chen Yihan កាលពីមុន
Chen Yihan កាលពីមុន
Chen Yihan កាលពីមុន
Chen Yihan កាលពីមុន
Chen Yihan កាលពីមុន
Chen Yihan កាលពីមុន
Chen Yihan កាលពីមុន
Chen Yihan កាលពីមុន
Chen Yihan ពេលបច្ចុប្បន្ន
Chen Yihan ពេលបច្ចុប្បន្ន
Chen Yihan ពេលបច្ចុប្បន្ន
Chen Yihan ពេលបច្ចុប្បន្ន
Chen Yihan ពេលបច្ចុប្បន្ន
Chen Yihan ពេលបច្ចុប្បន្ន
Chen Yihan ពេលបច្ចុប្បន្ន
Chen Yihan ពេលបច្ចុប្បន្ន
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T