លោក Pep បានបង្ហើបពីគន្លឹះសំខាន់ៗមួយចំនួន ដែលធ្វើឱ្យលោកជោគជ័យក្នុងការដឹកនាំ Messi

//s9.kh1.co/ec/ece045037f5d52e86a02414e9149bccaa817b4e5.jpg
កីទ្បា

 ២១-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Pep បានបង្ហើបពីគន្លឹះសំខាន់ៗមួយចំនួន ដែលធ្វើឱ្យលោកជោគជ័យក្នុងការដឹកនាំ Messi

បរទេស៖ Lionel Messi កំពុងចាប់ផ្តើមរដូវកាលពុំសូវបានល្អជាមួយក្រុមដែលមានមូលដ្ឋាននៅក្នុងទឹកដី បារាំង ហើយថ្មីៗនេះគាត់ទើបតែបានបង្ហាញនូវអកប្បកិរិយាមិនសូវសប្បាយចិត្តផងដែរ នៅពេលគាត់ត្រូវបានអ្នកចាត់ការលោក Mauricio Pochettino ប្តូរចេញ កំលុងការប្រកួតដែលក្រុម Paris Saint-Germain បានទទួលជ័យជម្នះទៅលើក្រុម Lyon ក្នុងលទ្ធផល ២ ទល់នឹង ១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pochettino និង Messi
លោក Pochettino និង Messi

ជាការពិតណាស់ នៅក្នុងការប្រកួតពាក់កណ្តាលវគ្គទី ២ លោក Pochettino បានផ្លាស់ប្តូរ Messi ចេញ ហើយទាក់ទងនឹងរឿងនេះក៏ធ្វើឱ្យមានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមផងដែរ, ជាមួយគ្នានេះ កីឡាករម្ចាស់ជើងឯកពានរង្វាន់ Copa America ក៏មិនសូវសប្បាយចិត្តទៅនឹងការសម្រចចិត្តរបស់គ្រូបង្វឹករបស់ខ្លួនដូចគ្នា។

លោក Pep និង Messi
លោក Pep និង Messi

លោក Pochettino គួរតែក្រេបយកបទពិសោធន៍ខ្លះៗ អំពីការទូន្មានរបស់លោក Pep Guardiola ដែលជាអ្នកចាត់ការមួយរូបធ្លាប់ជោគជ័យក្នុងការដឹកនាំ Messi, រម្លឹកនៅឆ្នាំ ២០១២ អ្នកចាត់ការសញ្ជាតិ អេស្ប៉ាញ ធ្លាប់បានមានប្រសាសន៍ប្រាប់ទៅកាន់ Alejandro Sabella យ៉ាងដូច្នេះថា៖

អ្នកគួរតែនិយាយឱ្យតិចបំផុតជាមួយ Leo។ អ្នកត្រូវតែការពារគាត់នៅលើទៅលាន ជាមួយកីឡាករដែលងាយស្រួលសម្របខ្លួនជាមួយគាត់។ សូមស្តាប់គាត់ឱ្យបានល្អ ពីអ្វីដែលគាត់បាននិយាយ ហើយមិនត្រូវភ្លេចជាដាច់ខាត ថាគាត់មិនអាចប្តូរចេញពីការប្រកួតនៅលើទីលានបានទេ៕

  លោក Pep Guardiola

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T