អ្នកចូលមើលកាន់តែច្រើន សួស វីហ្សា និយាយបែបនេះទៅកាន់មហាជន ដែលចូលមើលខ្លួន Live

//s9.kh1.co/04/04ed4e281ad1e00b21c6c3aa59aed98204a79d30.png
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីធ្វើការ Live លក់អីវ៉ាន់និងលេងសើចដូចរាល់ដងកាលពីយប់មិញរួចហើយ សួស វីហ្សា បាននិយាយពាក្យមួយចំនួនទៅកាន់មហាជនដែលតែងតែចូលមើលខ្លួន live ដែលមានចំនួនយ៉ាងច្រើន។

កម្សាន្ត​៖ បន្ទាប់ពីឡើងចំនួនអ្នកចូលមើលការ Live លក់អីវ៉ាន់របស់ សួស វីហ្សា និង ថមមី ដែលមានលក្ខណៈកំប្លែងលេងសើចជាមួយអ្នកទស្សនា ធ្វើឲ្យមានអ្នកមើលរហូតដល់ ១២០ម៉ឺននាក់ជាង កាលពីប៉ុន្មានថ្ងៃមុន។ អ្នកទាំងពីរបានបំបែបប្រវត្តិសាស្ត្រអ្នកលក់អនឡាញដែលមិនប្រើពាក្យជេរនិងដៀលអ្នកដ៏ទៃដើម្បីមានអ្នកចូលមើល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សួស វីហ្សា និង ថមមី
សួស វីហ្សា និង ថមមី

ដោយឡែក មហាជនមានការពេញចិត្តនិងគាំទ្រជាខ្លាំងចំពោះទង្វើ សួស វីហ្សា និងស្វាមី ដែលធ្វើជាគំរូល្អដល់អ្នកលក់អនឡាញគ្រប់រូបនិងថែមទាំងផ្ដល់សំណើចកម្សាន្តដល់អ្នកទស្សនាទៀតផង។ លើសពីនោះ ចំនួនអ្នកចូលមើលការ live របស់តារាប្រុសស្រីទាំងពីររូបកាន់តែមានចំនួនច្រើនឡើងៗ ធ្វើឲ្យ សួស វីហ្សា ពោលពាក្យអរគុណមួយចំនួនទៅកាន់មហាជនតាមរយៈការបង្ហោះសារមួយនៅក្នុងបណ្ដាញសង្គមថា៖ 

យប់នេះ១៦៣ម៉ឺន view នាងខ្ញុំនិងស្វាមី គ្មានពាក្យអ្វីក្រៅពីអរគុណដល់លោកយាយលោកតាអុំពូមីងដែលស្រលាញ់ចូលចិត្តខ្ញុំទាំងពីរនាក់​ ហើយចង់បញ្ជាក់ថាខ្ញុំទាំងពីរក៏គ្មានចេតនាអាក្រក់រឺបំពុលសង្គមអ្វីដែរ ចេតនារបស់យើងតែមួយគត់គឺចង់អោយបងប្អូនបានសើចសប្បាយ នឹងរំសាយអស់ទុក្ខកង្វល់តែប៉ុណ្ណោះ ហេតុនេះបើមានកន្លែងណាដែលមើលទៅឆ្គាំឆ្គងមិនសមរម្យក៏សុំអធ្យាស្រ័យដល់ខ្ញុំទាំងពីរផងចុះ ជាចុងក្រោយសូមជូនពរដល់លោកយាយលោកតាបងប្អូនអុំពូមីង ជួបតែសេចក្ដីសុខ មានតែស្នាមញញឹម និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ ដោយសេចក្ដីគោរពពីយើងខ្ញុំទាំងពីរនាក់ Tommy&Visa 

សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា

មិនមែនមានតែអ្នកនាង សួស វីហ្សាប៉ុណ្ណោះទេតែបង្ហោះសារអរគុណដល់បណ្ដាមហាជនក្មេងចាស់ប្រុសស្រីដែលចូលមើលការ Live របស់អ្នកទាំងពីរ សូម្បីតែខាងលោក ថមមី វិញក៏បានបញ្ចេញពាក្យសម្ដីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ៕ 

សួស វីហ្សា និង ថមមី
សួស វីហ្សា និង ថមមី
សួស វីហ្សាថមមី
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T