ផ្ទុះរឿងកែកុនច្រើនពេក បើកបង្ហាញរូបភាពម្ដាយ Ju Jingyi ទើបដឹងសម្រស់បែបណា

//s9.kh1.co/8e/8ed8e0dd3becb83203026dc83e59fa6d84cceb2c.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កុំឲ្យល្បីថា តារាស្រី Ju Jingyi កែសម្ផស្សខ្លាំងពេក មកមើលសម្រស់របស់ម្ដាយនាងវិញ ឡើងស្រស់ស្អាតមិនចាញ់តារា ព្រមទាំងត្រូវគេសរសើរថានាងទទួលបានហ្សែនដ៏ស្រស់ស្អាតនេះពីអ្នកម្ដាយថែមទៀត

ចិន៖ ដោយសារតែភាពស្រស់ស្អាតទាកទាញ តារាស្រីជំនាន់ថ្មី Ju Jingyi បានបណ្តាលឱ្យប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាអ្នកនិយមលេងអ៊ិនធើណេតជាច្រើន ផ្ទុះការចាប់អារម្មណ៍រហូតដល់នាងត្រូវបានគេវាយតម្លៃថា ធ្លាប់ឆ្លងកាត់នូវការកែសម្ផស្ស ប៉ុន្តែ តារាសម្តែងរូបនេះ មិនដែលធ្វើការអត្ថាធិប្បាយអំពីពាក្យចចាមអារាមមួយនេះនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីពេលថ្មីៗនេះ គេហទំព័រដ៏ល្បី បានចែករំលែកនូវរូបភាពដ៏កម្រ ពីអ្នកម្ដាយរបស់ តារាស្រី Ju Jingyi កាលពីនៅក្មេងវ័យ ដែលកំពុងតែធ្វើឲ្យអ្នកគាំទ្រជាច្រើន ចូលមកកោតសរសើរ បន្ទាប់ពីបានមើលឃើញថា រូបសម្រស់របស់ម្តាយតារាសម្តែងស្រីរូបនេះ ពិតជាមានភាពស្រស់ស្អាតទាក់ទាញ ប្រៀបដូចជាសម្រស់តារាល្បីៗ នាសព្វថ្ងៃនេះ។

ជាពិសេស រូបថតរបស់ Ju Jingyi ដែលកំពុងតែនៅក្នុងដៃម្តាយរបស់នាង ក៏ទទួលបានការយកចិត្តទុកដាក់ និងផ្តោតអារម្មណ៍ទៅលើផ្ទៃមុខដ៏ស្រស់ស្អាត ច្រមុះខ្ពស់ ពីម្ដាយរបស់នាង ដែលធ្វើឲ្យនៅលើបណ្តាញសង្គម បានបន្សល់ទុកនូវសារសរសើររាប់មិនអស់ ដោយបានលើកឡើងថា Ju Jingyi ពិតជាបានទទួលហ្សែនសម្រស់ពីម្តាយរបស់នាង ផងដែរ៕ .

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Ju Jingyi 
Ju Jingyi 
Ju Jingyi 
Ju Jingyi 
Ju Jingyi 
Ju Jingyi 
Ju Jingyi 
Ju Jingyi 
ម្ដាយ Ju Jingyi កាលពីក្មេង
ម្ដាយ Ju Jingyi កាលពីក្មេង
ម្ដាយ Ju Jingyi កាលពីក្មេង
ម្ដាយ Ju Jingyi កាលពីក្មេង
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T