ក្រុមហ៊ុនជប៉ុន បង្កើនខ្មៅដៃមេកានិកយក្ស ដែលធ្វើឲ្យគេឯងឆ្ងល់ថាបង្កើតឡើងដើម្បីអ្វី (មានវីដេអូ)

//s9.kh1.co/55/55e1726f034dedddefd80e4be92b19463f4ebfae.jpg
សង្គម

 ២១-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានរូបភាពមួយចំនួន ដែលបង្ហាញនូវខ្មៅដៃមេកានិកដ៏ធំមួយ

ជប៉ុន៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានរូបភាពមួយចំនួន ដែលបង្ហាញនូវខ្មៅដៃមេកានិកដ៏ធំមួយ ត្រូវបានគេបង្ហោះចែកចាយពាសពេញបណ្ដាញអ៊ីនធឺណេត ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពដើមនៃអត្ថបទបានឲ្យដឹងថា ខ្មៅដៃមេកានិកនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sakura Color Products Corp ហើយវាត្រូវបានគេប្រើប្រាស់យកទៅសរសេរអក្សរធម្មតា តែដាក់តួខ្មៅដៃនៅលើស្មាដើម្បីទប់លំនឹង ដែលមើលទៅហាក់ដូចជាមានទម្ងន់ធ្ងន់ណាស់អីចឹង។

ទន្ទឹមនឹងនេះដែរ មានអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណេតមួយចំនួន បានងើងឆ្ងល់ថាបង្កើតវាឡើងដើម្បីអ្វី និងបញ្ចេញមតិបែបលេងសើចដោយលើកឡើងថា តើពួកគេយកវាប្រើការតាមខ្លួនបានយ៉ាងម៉េច? ហើយមួយចំនួនទៀតគិតថា វាមើលទៅដូចជាដងឆ័ត្រ ឬដាវជាដើម។

យ៉ាងណាមិញ ខាងក្រុមហ៊ុនខាងលើ មិនទាន់ប្រកាសពីមូលហេតុនៃការបង្កើត ឬគម្រោងដាក់លក់ខ្មៅដៃដ៏ធំរបស់ខ្លួននៅឡើយទេ៕

ប្រភព: soranews24

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T