ល្អប៉ុណ្ណាទៅ? Ferdinand ថា ម្នាក់នេះជា ខ្សែការពារដែលល្អជាងគេនៅ Premier League បច្ចុប្បន្ននេះ

//s9.kh1.co/9c/9cc9d9e816dd7123f0d2081fab659f70d71f1b73.jpg
កីទ្បា

 ២១-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Rio Ferdinand ថា Antonio Rudiger ជា ខ្សែការពារល្អជាងគេនៅ Premier League

អង់គ្លេស៖ លោក Rio Ferdinand បានចាត់ទុក Antonio Rudiger របស់ Chelsea ជា ខ្សែការពារកណ្តាលដែលល្អជាងគេក្នុងក្របខណ្ឌ Premier League នាពេលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Rio Ferdinand
លោក Rio Ferdinand

ជាការពិតណាស់ ចាប់តាំងពីការចូលដឹកនាំរបស់លោក Thomas Tuchel ពោល Rudiger បានបង្ហាញទម្រង់លេងល្អខ្លាំងមែនដោយបានរួមចំណែកជួយក្រុមច្រើនក្នុងការគ្រងជើងឯកពានរង្វាន់ Champions League កាលពីរដូវកាលមុន។ សម្រាប់រដូវកាលនេះទៀតសោត ប្រព័ន្ធការពាររបស់ Chelsea គឺ នៅតែបន្តរឹងមាំដោយឆ្លងកាត់ការប្រកួតចំនួនប្រាំលើកនៅក្របខណ្ឌ Premier League គឺ តោខៀវទើបតែរបូតមួយគ្រាប់ប៉ុណ្ណោះ។

កីឡាករ Antonio Rudiger
កីឡាករ Antonio Rudiger

លោក Ferdinand បាននិយាយថា៖

ចាប់តាំងពីលោក Tuchel ចូលកាន់តំណែង ខ្ញុំគិតថា Rudiger ជា ខ្សែការពារកណ្តាលល្អជាងគេបំផុត។ ខ្ញុំគិតថាគុណភាពរបស់គាត់ប្រហាក់ប្រហែលទៅនឹង Ruben Dias ប៉ុន្តែឥទ្ធិពលដែលគាត់មានចំពោះក្រុម គឺពិតជាធំធេងណាស់៕

លោក Rio Ferdinand
កីឡាករ Antonio Rudiger
កីឡាករ Antonio Rudiger

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T