នរណាគេ? លោក Neville ប្រាប់ថាខ្សែប្រយុទ្ធរបស់ Man UTD រូបនេះមួយរដូវកាលអាចមានគុណភាពលេងពី ៤០ ទៅ ៤៥ ប្រកួត

//s9.kh1.co/e5/e585358acd16f715af25baa667e6ccf7fb3c1042.jpg
កីទ្បា

 ២១-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Neville ប្រាប់ថា Lingard ក្នុងមួយរដូវកាលអាចមានគុណភាពលេងពី ៤០ ទៅ ៤៥ ប្រកួត

បរទេស៖ លោក Gary Neville បានអះអាងថា Jesse Lingard គួរតែទទួលបានឱកាសលេងចន្លោះពី ៤០ ទៅ ៤៥ ប្រកួតក្នុងមួយរដូវកាល, ប៉ុន្តែអតីតវីរៈបុរសរបស់ Manchester United រូបនេះនៅតែទទូចថា ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស គួរតែចាកចេញពីទឹកដី Old Trafford នៅរដូវក្តៅខាងមុខនេះទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lingard និង Ronaldo
Lingard និង Ronaldo

ជាការពិតណាស់ កំលុងពេលទីផ្សារដោះដូរកីឡាករដែលទើបបិទបញ្ចប់ថ្មីៗនេះ មិនមានកិច្ចព្រមព្រៀងណាមួយបានធ្វើឡើងឡើយ, ទោះបីជាក្រុម West Ham បានដាក់ការចាប់អារម្មណ៍ចំពោះខ្សែប្រយុទ្ធដែលមានទេព្យកោសល្យរូបនេះក៏ដោយ, ប៉ុន្តែយ៉ាងណា ឥឡូវនេះកីឡាករវ័យ ២៨ ឆ្នាំកំពុងទទួលបានការប្រកួតប្រជែងខ្លាំងជាមួយក្រុម បិសាចក្រហម។

Lingard និងមិត្តរួមក្រុម
Lingard និងមិត្តរួមក្រុម

Lingard កំពុងតែទទួលបានឱកាសក្នុងការបង្ហាញខ្លួនសារជាថ្មីនៅរដូវកាលនេះ, តួយ៉ាង នាការប្រកួតជាមួយក្រុម West Ham ដែលទើបធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ គាត់ពិតជាបានចូលរួមចំណែកធំធែងមែនទែនក្នុងការជួយឱ្យ Man UTD ទទួលបាន ៣ ពិន្ទុត្រឡប់មកផ្ទះវិញ, ហើយក្នុងនោះលោក Neville ជឿជាក់ថា កីឡាករនាំលេងរូបនេះគួរតែមានឱកាសបង្ហាញខ្លួនជាប្រចាំ។

  លោក Gary Neville
  លោក Gary Neville

ថ្លែងប្រាប់ Sky Sports លោក Neville បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ខ្ញុំនៅតែមានបំណងចង់ឱ្យគាត់ចាកចេញ ប៉ុន្តែឥឡូវនេះគឺមិនទាន់ដល់ពេលនោះទេ។ ខ្ញុំពិតជារីករាយណាស់ដែលបានឃើញសាងគុណសម្បត្តិត្រឡប់មកវិញ ក្រោយពេលដែលគាត់បានបង្ករកំហុសដ៏ធ្ងន់មួយកំលុងពេលការប្រកួតក្នុងពានអឺរ៉ុបកាលពីពាក់កណ្តាលសប្តាហ៍មុន។ ការរកគ្រាប់បាល់វាយបក និងជួយឱ្យក្រុមទទួលបានជ័យជម្នះ វាពិតជារឿងដ៏អស្ចារ្យណាស់សម្រាប់គាត់។ គាត់ជាកីឡាករដែលមានចរិតល្អ, គាត់ជាកីឡាករដែលមានទេព្យកោសល្យល្អខ្លាំងណាស់ ហើយខ្ញុំមានអារម្មណ៍ថា គាត់គួរតែទទួលបានឱកាសបង្ហាញខ្លួនចន្លោះពី ៤០ ទៅ ៤៥ ប្រកួតក្នុងមួយរដូវកាល៕

  លោក Gary Neville

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T