អ្នកណាគេ? Ferdinand ថា Man UTD អាចនឹងទិញបានកីឡាករឆ្នើម Man City រូបនេះមករួមក្រុម

//s9.kh1.co/30/308579fd481f8b10f14dde3fd5f1572b476304bd.jpg
កីទ្បា

 ២១-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Rio Ferdinand ថា Manchester United មានឱកាសដើម្បីទិញយក Raheem Sterling

អង់គ្លេស៖ លោក Rio Ferdinand បានលើកឡើងថា Manchester United និង Liverpool អាចនឹងមានឱកាសក្នុងការទិញយកកីឡាករ Raheem Sterling ប្រសិនបើខ្សែប្រយុទ្ធរូបនេះបន្តមិនសប្បាយចិត្តក្នុងការលេងឲ្យ Manchester City

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Rio Ferdinand
  លោក Rio Ferdinand

ជាការពិតណាស់ ក្នុងរយៈពេល១២ខែចុងក្រោយនេះ គឺ Sterling ពុំទទួលបានឱកាសជាប់លាប់ក្នុងការបង្ហាញខ្លួនជាជម្រើសដំបូងឡើយ ចំណែក រដូវកាលនេះវិញ រូបគេលេងជាជម្រើសដំបូងបានពីរដងក្នុងចំណោម៦ប្រកួត។ បញ្ហានេះហើយក៏បានកើតចេញជាពាក្យចចាមអារ៉ាម ថា កីឡាករសញ្ជាតិអង់គ្លេសអាចនឹងចាកចេញពី Man City នៅក្នុងឆាប់ៗនេះ។

  កីឡាករ Raheem Sterling
  កីឡាករ Raheem Sterling

លោក Ferdinand បាននិយាយថា៖

តើ Sterling នៅទីណា? គាត់បានបាត់បង់ទំនុកចិត្តពីព្រោះគាត់មិនបានបង្ហាញខ្លួននៅលើទីលាន។ គាត់ជាកីឡាករសំខាន់ជាច្រើនឆ្នាំមកហើយ នៅពេលដែលក្រុមកំពុងត្រូវការគ្រាប់បាល់ ប៉ុន្តែ ពេលនេះគាត់បែរជាស្ងប់ស្ងាត់ទៅវិញ។ ខ្ញុំមិនយល់នោះទេ។ ប្រសិនបើខ្ញុំជា Liverpool ខ្ញុំនឹងទិញ Sterling នៅថ្ងៃស្អែក ហើយ ប្រសិនបើខ្ញុំជាគាត់ ខ្ញុំនឹងមិនផ្លាស់ទៅ Barcelona ឬ Real Madrid ឡើយ។ Man Utd នឹងទិញយកគាត់៕

លោក Rio Ferdinand
  កីឡាករ Raheem Sterling
  កីឡាករ Raheem Sterling

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T