អុញម៉េចចឹង! លោក Koeman ស្រាប់តែបោះសម្តីបែបនេះ ក្រោយដឹកនាំ Barca បានត្រឹមស្មើជាមួយ Granada

//s9.kh1.co/8a/8a57b131f6a3b55b2c1ec4bd34ec7bfeeb316a71.jpg
កីទ្បា

 ២១-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Koeman ថា ថ្ងៃនេះ Barca មិនមែនជា Barca កាលពី ៨ ឆ្នាំមុននោះទេ

បរទេស៖ អ្នកចាត់ការរបស់ក្រុម Barcelona លោក Ronald Koeman បានមានប្រសាសន៍ថា គាត់មិនចង់និយាយអ្វីច្រើនអំពីអនាគតរបស់លោកទេ បន្ទាប់ពីក្រុម អ្នកមានបុណ្យ ទទួលបានត្រឹមលទ្ធផលស្មើគ្នាជាមួយក្រុម Granada ១ ទល់នឹង ១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

អ្នកចាត់ការសញ្ជាតិ ហូល្លង់ បានសារភាពត្រង់ៗថា “ថ្ងៃនេះ Barca មិនមែនជា Barca កាលពី ៨ ឆ្នាំមុននោះទេ” ខណៈនៅក្នុងការប្រកួតកាលពីយប់មិញ ក្លិបយក្សនៅក្នុងតំបន់កាតាឡាន់ព្យាយាមរកគ្រាប់បាល់តាមស្មើយ៉ាងលំបាក បន្ទាប់ពីដៃគូប្រកួតនាំមុខមុន, ហើយមួយគ្រាប់របស់ក្រុមអ្នកមានបុណ្យគឺរកបានដោយ Ronald Arauajo នៅនាទីទី ៨៨។

  លោក Ronald Koeman
  លោក Ronald Koeman

ជាការពិតណាស់ ទោះបីជាមានពាក្យចចាមអារាមថា លោក Koeman នឹងត្រូវបណ្តេញចេញពីតំណែងក៏ដោយ ប្រសិនបើលោកដឹកនាំ Barca មិនបានល្អនាការប្រកួតប៉ុន្មានប្រកួតខាងមុខ, ក៏លោកផ្ទាល់មិនបានបកស្រាយអ្វីច្រើនដែរ ជារួមលោកបានបដិសេធ និងមិនបានផ្តល់ពីតម្រុយខ្លះៗអំពីអនាគតរបស់លោកនោះទេ។

  លោក Ronald Koeman
  លោក Ronald Koeman

ក្រោយបញ្ចប់ការប្រកួតលោក Koeman បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ខ្ញុំនឹងមិននិយាយអ្វីច្រើនអំពីអនាគតរបស់ខ្ញុំឡើយ។

  លោក Ronald Koeman

គ្រូបង្វឹកសញ្ជាតិ ហូល្លង់ រូបនេះបានបន្ថែមទៀតថា៖

ថ្ងៃនេះ Barca មិនមែនជា Barca ដែលខ្ញុំស្គាល់កាលពី ៨ ឆ្នាំមុននោះទេ។ យើងបានលេងនៅក្នុងរបៀបលេងរបស់ Barca ហើយ, ប៉ុន្តែយើងមិនមែនល្បឿនគ្រប់គ្រាន់ដើម្បីបំបែកគូប្រកួតឡើយ ព្រោះថា Coutinho ព្យាយាមលេងចូលក្នុងពេក, ចំណែក Demir មិនហ៊ានលេងចូលជ្រៅទាល់តែសោះ។ ខណៈ Fati និង Dembele គឺមានភាពខុសប្លែកពីគ្នា, អ្នកមានល្បឿនលឿនមែន, ប៉ុន្តែអ្នកត្រូវតែចេះបត់បែន៕

  លោក Ronald Koeman

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T