Ronaldo បានផ្ញើសារដាស់តឿនប៉ុន្មានម៉ាត់ទៅមិត្តរួមក្រុម ក្រោយ Man UTD ឈ្នះ West Ham យ៉ាងតានតឹង

//s9.kh1.co/d1/d10c017e56bb213b787233e6fc23eee79bd055e7.jpg
កីទ្បា

 ២០-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Ronaldo បានជម្រុញឱ្យមិត្តរួមក្រុមនៅ Manchester United ត្រូវតែបន្តរួបរួមសាមគ្គីគ្នា និងផ្តោតអារម្មណ៍ឱ្យកាន់តែខ្លាំង

បរទេស៖ កីឡាករ Cristiano Ronaldo បានជំរុញ ឱ្យមិត្តរួមក្រុមនៅ Manchester United ត្រូវតែបន្តរួបរួមសាមគ្គីគ្នា និងផ្តោតអារម្មណ៍ឱ្យកាន់តែខ្លាំង បន្ទាប់ពីពួកគេបានទទួលជ័យជម្នះយ៉ាងតានតឹងទៅលើក្រុម West Ham កាលពីរាត្រីថ្ងៃ អាទិត្យ កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

ជាការពិតណាស់ កំលុងពេលប្រកួត Man UTD ត្រូវបានក្រុម West Ham រកគ្រាប់បាល់នាំមុខមុននៅនាទីទី ៣០, មុនពេល Ronaldo រកបានគ្រាប់បាល់តាមស្មើ ក្រោយរំលងបានត្រឹមតែ ៥ នាទី, ខណៈ Jesse Lingard ដែលទើបប្តូរចូលគឺជាអ្នករកបានគ្រាប់ជ័យជម្នះឱ្យក្រុមបិសាចក្រហមនៅចុងវគ្គទី ២។

Cristiano Ronaldo និងមិត្តរួមក្រុម
Cristiano Ronaldo និងមិត្តរួមក្រុម

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើមវ័យ ៣៦ ឆ្នាំរកបានគ្រាប់បាល់ចំនួន ៤ គ្រាប់ហើយសម្រាប់ការបង្ហាញខ្លួនចំនួន ៣ លើកកន្លងមក ចាប់តាំងពីគាត់ផ្លាស់មកចូលរួមជាមួយក្រុម Man UTD ជាលើកទី ២ ក្រោយចាកចេញអស់រយៈពេល ១២ ឆ្នាំ ហើយឥឡូវនេះកីឡាករសញ្ជាតិ ព័រទុយកាល់ នៅតែបង្ហាញទម្រង់លេងបានល្អក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Ole Gunnar Solskjaer ទោះបីបច្ចុប្បន្នមានវ័យរៀងជ្រេបន្តិចយ៉ាងណាក្តី។

Cristiano Ronaldo
Cristiano Ronaldo

ក្រោយបញ្ចប់ការប្រកួត Ronaldo បានសរសេរនៅលើបណ្តាញសង្គម Instagram របស់ខ្លួនថា៖

រាល់ការប្រកួតនៅក្នុងក្របខណ្ឌ Premier League តែងតែជាការប្រកួតដ៏តានតឹងដើម្បីដណ្តើមយក ៣ ពិន្ទុ។ ថ្ងៃនេះ ពួកយើងបានជួបប្រទះនូវឧបសគ្គបន្តិចបន្តួចនៅក្នុងការប្រកួត ហើយយើងនឹងព្យាយាមស្វែងរកគន្លឹះថ្មីដើម្បីដោះស្រាយវា, ប៉ុន្តែយើងត្រូវតែរក្សាចិត្តឱ្យស្ងប់ដើម្បីឆ្ពោះទៅកាន់គោលដៅរបស់ពួកយើង។ ត្រូវតែបន្តរួបរួមសាមគ្គីគ្នា! ពង្រឹងស្មារតីឱ្យបានខ្លាំង! ឆ្ពោះទៅមុខ, បិសាចក្រហម!៕

កីឡាករ Cristiano Ronaldo

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T