ខ្ទេចខ្ទីបេះដូងនារីអស់! ៣៦ឆ្នាំហើយពោះម៉ាយ Song Joong Ki នៅសង្ហាម្លឹងៗ

//s9.kh1.co/5e/5e1a265bd8fb8c360d81f159a9c93d5f7ceceeb8.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មិនលង់ទើបចម្លែក បើ៣៦ឆ្នាំហើយ Song Joong Ki នៅរាយមន្តស្នេហ៍ទាក់ទាញខ្លាំងបែបនេះ។

កូរ៉េខាងត្បូង៖ ជាការពិតណាស់ កាលពីថ្ងៃទី១៩ ម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតគម្រប់ ៣៦ ឆ្នាំ របស់តារាសម្តែងប្រុសពោពេញដោយសមត្ថភាពល្បីឈ្មោះ លោក Song Joong Ki ពោល​គឺ​លោកនៅតែមានសាច់មានឈាមស្រស់ថ្លា អ្វីដែលសំខាន់ សម្រស់របស់លោកហាក់នៅក្មេងជាវ័យ​ដែលធ្វើ​ឲ្យយុវវ័យសម័យថ្មីច្រណែននឹងរូបរាងលោកស្ទើរគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ មិន​ត្រឹម​​តែ​​​ទេពកោសល្យ​ ឬ​កេរ្តិ៍​ឈ្មោះ​នោះ​ទេ តែសូម្បី​រូប​រាងក៏ Song Joong Ki ​ត្រូវបាន​​អ្នក​គាំទ្រ​ថា​ សង្ហាខ្លាំងណាស់​ដែរ។ បើ​ទោះ​បីជា​តារាប្រុស​សង្ហាប្រចាំប្រទេសកូរ៉េ រូប​នេះ​ ឈាន​ចូល​ដល់​​វ័យ ៣៦ ឆ្នាំ​ទៅហើយ​យ៉ាង​ណា​ក្តី​ ក៏​នៅ​តែអាច​ទាក់​ទាញ​អារម្មណ៍ ​អ្នក​គាំទ្រ​មិន​ស្ទើ​រនោះ​ទេ នៅ​រាល់​​ពេល​បញ្ចេញនៅ​ស្ទាយ៍ថត​រូប​ម្តង​ៗ មិន​ថា​ទេស​ភាព​បែប​ណា​ក៏​ដោយ។

ជាក់​ស្តែង​ខាងក្រោម​នេះ​គឺ​ សុទ្ធ​សឹង​តែ​ជា​រូប​ភាព​របស់​តារាប្រុស​រូប​នេះ​ ទោះ​បីជា​រូប​ខ្លះ​ឈរថត​ស្ទាយ៍ធម្ម​តា​ៗ ជា​មួយ​ទេស​ភាព​សាមញ្ញ​ ​យ៉ាង​ណាក៏​ដោយ​ក៏​តារាប្រុសSong Joong Ki នៅ​តែ​ទាក់ទាញជាមួយនឹងរូបរាងមុខមាត់ដ៏សង្ហាជាមួយនឹងស្នាមញញឹម ដែលធ្វើឲ្យ អ្នក​គាំទ្រលង់ និងទ្រាំមិន​សរសើ​ររូបលោក ថា​ សង្ហារខ្លាំង​មិនបាន៕

សូមទស្សនារូបភាពខាងក្រោម៖

Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T