Angelababy ត្រូវគេ រិះគន់ធ្លាក់ទឹកដៃសម្ដែងរឿង

//s9.kh1.co/6d/6d89e57bc462180dfe6c091fcdf2f30e362ce6c8.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Angelababy បន្តត្រូវបានមជ្ឈដ្ឋានខាងក្នុងវាយតម្លៃថាគ្មានសមត្ថភាពក្នុងការសម្តែង។

ចិន៖ នៅថ្ងៃទី ២០ ខែកញ្ញា សូហូបានរាយការណ៍ថា អ្នកនិពន្ធរឿង ក៏ដូចជាផលិតកររឿងចិនដ៏ល្បីៗ បានធ្វើអត្ថាធិប្បាយអំពីជំនាញសម្ដែងអសមត្ថភាពរបស់សិល្បករ នាពេលបច្ចុប្បន្ន ដែលពួកគេបានជួបប្រទះ ពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការវាយតម្លៃ គេបានដឹងឲ្យដឹងថា តារាសម្តែងលំដាប់ A តារាស្រី Angelababy មួយក្នុងចំណោម តារាសម្តែងស្រី ៣ រូបទៀត ត្រូវបានគេរិះគន់ចំៗ អំពីសមត្ថភាពសម្តែងនៅចំពោះមុខកាមេរ៉ាអន់បំផុតនៅក្នុងវិស័យសិល្បៈសម្តែងចិន។

ជាមួយគ្នានេះដែរ តាមប្រភពដដែល បានបន្តទៀតថា ប្រសិនបើជាត្រូវជ្រើសរើសតារាសម្តែង ដែលពិបាកសម្ដែង ពួកគេនឹងមិនស្ទាក់ស្ទើរក្នុងការដាក់ឈ្មោះ Angelababy ទេ។ នាងពិតជាល្បីល្បាញនៅក្នុងឧស្សាហកម្មនេះ ប៉ុន្តែសមត្ថភាពក្នុងការសម្តែង ពិតជាអន់ខ្លាំងណាស់។

មិនត្រឹមតែប៉ុណ្ណោះ គេបានណែនាំ មិនឱ្យចូលរួមក្នុងកម្មវិធីប្រគុំតន្រ្តីផ្សេងៗទៀតទេ ផ្ទុយទៅវិញ គេចង់ឲ្យអ្នកម៉ាក់កូនមួយរូបនេះ ចំណាយពេលវេលាដើម្បីបណ្តុះជំនាញសម្ដែងរបស់នាង។ បើមិនដូច្នោះទេ Baby នឹងត្រូវដកចេញពីឧស្សាហកម្មនេះ បើយោងតាមបទបញ្ជាថ្មី ដែលលើកកម្ពស់តម្លៃនៃផលិតភាគយន្ត និងសមត្ថភាពរបស់សិល្បករ ដែលគេនឹងអនុវត្តនិ៍ នាពេលខានមុខនេះ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T