ល្អទៅៗហើយ! វឌ្ឍនាកា ជា កីឡាករទីមួយក្នុងរដូវកាលនេះដែលធ្វើរឿងមួយនេះបាន... (មានវីដេអូ)

//s9.kh1.co/ae/aec6dcb5cfbf140467cd420a4bdfeb4664998b72.jpg
កីទ្បា

 ២០-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ចាន់ វឌ្ឍនាកា ជា កីឡាករទីមួយនៅក្នុងរដូវកាលនេះដែលអាចរកគ្រាប់បាល់តាមរយៈបាល់ប៉េណាល់ទី Free Kick និង បាល់ជ្រុង

កម្ពុជា៖ ខ្សែប្រយុទ្ធក្លិប បឹងកេត កីឡាករ ចាន់ វឌ្ឍនាកា កំពុងតែធ្វើឲ្យអ្នកគាំំទ្ររបស់ខ្លួនរំភើបជាមួយនឹងថ្វីជើងស៊ុតបញ្ចូលទីគេ និង មានមហាជនជាច្រើនសង្ឃឹមថា រូបគេនឹងទទួលបានការកោះហៅឲ្យជាប់ជម្រើសជាតិកម្ពុជាឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ ចាន់ វឌ្ឍនាកា
  កីឡាករ ចាន់ វឌ្ឍនាកា

ជាការពិតណាស់ ឆ្លងកាត់ការប្រកួតចំនួន១៣សប្តាហ៍មកនេះ គឺ វឌ្ឍនាកា កំពុងឈរលើគេក្នុងតារាងអ្នកស៊ុតបញ្ចូលទីសញ្ជាតិកម្ពុជាច្រើនជាងគេដោយមាន ១២គ្រាប់ នៅក្នុងដៃ ហើយ ក្នុងការប្រកួតថ្ងៃសៅរ៍កន្លងទៅនេះ កីឡាករមកពីខេត្តកំពតខាងលើ ក៏រកបានពីរគ្រាប់ម្នាក់ឯងជួយបឹងកេត សងសឹក វិសាខា បានសម្រេចផងដែរ។

  កីឡាករ ចាន់ វឌ្ឍនាកា
  កីឡាករ ចាន់ វឌ្ឍនាកា

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ នៅក្នុងរដូវកាលនេះនៃក្របខណ្ឌលីគកំពូលកម្ពុជា គឺ វឌ្ឍនាកា បានក្លាយជាកីឡាករដំបូងគេបង្អស់ដែលអាចស៊ុតបញ្ចូលទីតាមរយៈការទាត់បាល់ប៉េណាល់ទី (ទល់នឹងអាស៊ីអឺរ៉ុប) បាល់ Free-Kick (ទល់នឹងព្រៃវែង) និង បាល់ជ្រុង Corner Kick (ទល់នឹងវិសាខា) ពោល មិនទាន់មានកីឡាករណាផ្សេងទៀតនៅក្នុងលីគកំពូលកម្ពុជាអាចធ្វើបានដូចគេនៅឡើយទេ៕

គ្រាប់បាល់ប៉េណាល់ទីទល់នឹង អាស៊ីអឺរ៉ុប
គ្រាប់បាល់ Free Kick ទល់នឹងខេត្តព្រៃវែង
គ្រាប់បាល់ចេញពីជ្រុង ទល់នឹងវិសាខា
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T