អតីតសមាជិកពៅ 2NE1 Minzy ស្លៀកពាក់បែបនេះទៅឡើងសុភាពគួរឲ្យស្រលាញ់

//s9.kh1.co/ab/abe246630370c06bf6b5f1c414d20ec0dd7e6534.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ស្អាតប្លែកតែម្ដង កូនពៅ Minzy បង្ហាញខ្លួនក្នុងឈុតបុរាណបែបនេះឡើងសុភាព

កូរ៉េខាងត្បូង៖ អតីតសមាជិកក្រុមតារាចម្រៀងស្រីកូរ៉េ 2NE1 កញ្ញា Minzy បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលរូបនាង បានបង្ហាញរូបភាពរបស់ខ្លួន ពេលតុបតែងខ្លួនក្នុងឈុតបុរាណ នៅក្នុងបណ្ដាញសង្គម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ កាលពីប៉ុន្មានខែមុន តារាចម្រៀងស្រីរូបនេះ ក៏ទើបតែបញ្ចេញបទចម្រៀងថ្មី  ដែលមានចំណងជើង «TEAMO» របស់តារាស្រីរូបនេះ សម្រាប់ជាកាដូដល់ហ្វេនៗ ដែលទន្ទឹងរង់ចាំ ការវិលត្រលប់មកវិញរបស់នាង អស់រយៈពេលជាយូរមកហើយ។

ដោយឡែក បើងាកមកចាប់អារម្មណ៍ពីសម្រស់របស់ Minzy អំឡុងពេល Comeback ថ្មីវិញ ឃើញថានាងមានការផ្លាស់ប្ដូរច្រើនជាងមុន ពោលគឺមានភាពស្រស់ស្អាតជាងមុន។  ជាក់ស្ដែង ក្នុងឈុតបុរាណបែបប្រពៃណីកូរ៉េពណ៌សលាយផ្កាឈូកនេះ ផ្ទាល់ពិតជាមើលទៅស្រស់ស្រទន់សុភាពរាបសាស្អាតខ្លាំងមែនទែន ដោយខុសប្លែកពីការតុបតែងខ្លួនបែបឡូយឆាយឡើងឆាកស្រលះតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

 Minzy 
 Minzy 
 Minzy 
 Minzy 
 Minzy 
 Minzy 
 Minzy 
 Minzy 
 Minzy 
 Minzy 
 Minzy 
 Minzy 
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T