Push និង Jooy រៀបរាប់ទាំងទឹកភ្នែកពីរឿងប្រាថ្នា ចង់បានកូនខ្លាំង ប៉ុន្តែតែងបរាជ័យ

//s9.kh1.co/2c/2c963940a12a3ce3d1a35297169a3be810d907bf.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

រៀបការនឹងគ្នាយូរគ្នាហើយ តែនៅមិនទាន់មានកូនប្រុសស្រីណាម្នាក់ទេ តារាប្រុសស្រី Push និង Jooy បានចេញបង្ហើបរឿងរ៉ាវដ៏កម្សត់ថាខ្លួនពិតជាបានព្យាយាមយ៉ាងខ្លាំងថែមទៀត

ថៃ៖ គឺជាគូស្វាមីភរិយា ដែលបានរៀបការ និងរស់នៅជាមួយគ្នាអស់រយៈពេលជាយូរមកហើយ រវាង តារាប្រុស លោក Push និង ភរិយា Jooy Warataya ដែលតែងតែមានភាពផ្អែមល្ហែមនឹងគ្នាមិនផ្លាស់ប្ដូរ ប៉ុន្តែក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន កំពុងរង់ចាំពីដំណឹងល្អដែលជាទាយាទនៅក្នុងគ្រួសាររបស់អ្នកទាំងពីរ​​​​​ ព្រោះមកទល់នឹងពេលនេះ  ប្ដីប្រពន្ធអ្នកទាំងពីរមិនទាន់ទទួលបានកូនប្រុសស្រី ជាចំណងដៃនៅឡើយទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ តារាប្រុសទាំងពីរដួងនេះ ក៏បានមកចូលរួមនៅក្នុងកម្មវិធីមួយ ដើម្បីបើកបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនជាមួយនឹងរឿងរ៉ាវដែលប្ដីប្រពន្ធរបស់អ្នកទាំងពីរមិនទាន់មានកូនប្រុសស្រីណាម្នាក់មកចាប់កំណើត ​បន្ទាប់ពីបានរៀបការនឹងគ្នាយូរហើយនោះទេ ហើយនៅក្នុងនោះដែរ តារាស្រី Jooy បានសារភាពថា មានពេលមួយដែលនាងលួចគិតថានាងប្រហែលជាមិនអាចមានកូនបានទេ និងគិតថាតើវាពិតជាពិបាកខ្លាំងឬយ៉ាងណា។ នាងក៏បានរៀនវិទ្យាសាស្ត្រដោយដឹងថាអ្វីជាការចាប់ផ្តើមនៃការមានកូន ។ មិនត្រឹមតែប៉ុណ្ណោះ រឿងមួយនេះបានធ្វើឱ្យតារាស្រីរូបនេះ យំជាមួយនឹងស្វាមីខ្លួនរហូតដល់ទៅ ៣ ដង ថែមទៀត។ 

ម៉្យាងវិញទៀត ចំពោះ លោក Push ក៏បានបង្ហើបដែរថា ភរិយារបស់លោក ពិតជាបានព្យាយាមយ៉ាងខ្លាំង ទាំងការរៀបចំរាងកាយ និងបញ្ហាផ្សេងទៀត ព្រមទាំងបានចាក់ថ្នាំរំញោចចូលក្នុងពោះរបស់ខ្លួនជារៀងរាល់ថ្ងៃ។ រហូតដល់ទីបញ្ចប់ អ្នកទាំងពីរក៏បានប្រាប់ថា ប្រសិនបើថ្ងៃណាមួយ វាមិនក្លាយជាអ្វីដែលយើងបានសង្ឃឹមទុកនោះ វាក៏មិនមានបញ្ហាអីដែរ ដោយប្ដីប្រពន្ធមួយគូនេះក៏អាចរស់នៅជាមួយគ្នាតែពីរនាក់យ៉ាងសប្បាយរីករាយ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T