តិចអត់ដឹងចុះ! ដោយសារតែលក្ខណៈទាំងនេះទើបធ្វើឱ្យកំពូលស្មាតហ្វូន អេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ក្លាយជាតារាក្នុងដួងចិត្តអ្នកប្រើស្មាតហ្វូនគ្រប់គ្នាក្នុងឆ្នាំ2021 នេះ!

//s9.kh1.co/42/422ac52f06cacb71d864dcbb9cfdd2c0e61312eb.jpg
បច្ចេកវិទ្យា

 ២០-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កុំបាច់ឆ្ងល់…! មកមើលចំណុចពិសេសបំផុតគ្មានគូប្រៀបរបស់កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G…!

ភ្នំពេញ៖ ក្រុមហ៊ុន សាមសុង គឺពិតជាមិនធ្វើឱ្យអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់ទូទាំងពិភពលោក ជាពិសេសក្នុងប្រទេសកម្ពុជាមានអារម្មណ៍ថា ស្មាតហ្វូនគ្មានអ្វីប្លែក ដដែលៗ ឬញុំាសម្លដដែលៗ រសជាតិដដែលៗនោះទេ! និយាយរួមទៅ គឺតែងតែផ្តល់នូវកំពូលបទពិសោធន៍ថ្មី ល្អផ្តាច់គេ ថ្មីជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងដូចតារា 2 ដួងនេះចឹង Galaxy Z Fold3 5G និង Galaxy Z Flip3 5G បន្ទាប់ពីរះហើយ គឺធ្វើឲ្យអតិថិជន និងអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់មានចិត្ត អន្ទះសារចង់បានមកកាន់ និងប្រើប្រាស់ផ្ទាល់ព្រោះដោយសារតែលង់ជាមួយសម្រស់ និងលក្ខណៈពិសេសៗអស្ចារ្យជាច្រើនដែលបានបំពាក់នៅលើស្មាតហ្វូនអេក្រង់បត់ទាំង 2 នេះ។ ដោយសារហេតុនេះហើយទើបធ្វើឲ្យការលក់មានការគាំទ្រលើសលុបហួសពីការរំពឹងទុក!

https://s9.kh1.co/__image/w=650,h=460,q=100/df/dfed4a4681eda425240bd55b3b525458430e190b.jpg

ឥឡូវនេះក្រុមហ៊ុននឹងធ្វើការបង្ហាញជូននូវលក្ខណៈពិសេសមួយចំនួនដែលធ្វើឱ្យអតិថិជនទាំងអស់ពេញចិត្ត ពេញថ្លើម និងហ៊ានប្រគល់បេះដូងដល់កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G និងធ្វើឱ្យតារាទាំង 2 ដួងនេះលក់ដាច់ខ្លាំងយ៉ាងកក្រើកលើទីផ្សារស្មាតហ្វូនអេក្រង់បត់ក្នុងពិភពលោក ក៏ដូចជាប្រទេសកម្ពុជាពេលនេះតែម្តង។

* Galaxy Z Fold3 5G

- បំពាក់នូវកំពូលអាវក្រោះការពារទឹក (Water proof) IPX8 ដំបូងគេបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្រស្មាតហ្វូនអេក្រង់បត់…! 
- កាមេរ៉ាបង្កប់ក្រោមអេក្រង់ឡូយបំផុត (Under Display Camera)  ងាយស្រួលក្នុងការទស្សនាមិនមានការរំខានភ្នែក
- អាចប្រើជាមួយប៊ិកវេទមន្តបាន (S Pen Fold Edition)  
- កំពូលអេក្រង់ភ្លឺត្រជាក់ភ្នែកទាំងក្នុង (Unfold) ទាំងក្រៅ (Cover Screen) Dynamic AMOLED 2X Display, ដែលអមមកជាមួយកម្រិត Refresh Rate 120 Hz ធ្វើឲ្យការអូសចុះឡើង និងលេង Game មានភាពរលូនឥតទាក់…!
- អាចបែងចែកអេក្រង់ចេញជា 3 ក្នុងពេលតែមួយ (Multi-tasking with split screen) សម្រាប់បំពេញតម្រូវគ្រប់ទម្រង់របស់អ្នកប្រើប្រាស់
- ការពង្រឹងភាពជាប់ធន់តួខ្លួនបានយ៉ាងល្អបំផុត (Armor Aluminum) 

https://s9.kh1.co/__image/w=650,h=650,q=100/70/70afb96711b1d4b6238fb61617fa52e2e3364afa.jpg

រីឯ Galaxy Z Flip3 5G វិញក៏អស្ចារ្យមិនធម្មតាដែរដូចជា៖ 

- បំពាក់នូវកំពូលអាវក្រោះការពារទឹក (Water proof) IPX8 ដំបូងគេបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្រស្មាតហ្វូនអេក្រង់បត់…! 

https://s9.kh1.co/__image/w=650,h=650,q=100/49/4927e0a96a4e69f7ec15ada7576f7eb65eec38d9.jpg

- អេក្រង់ខាងក្រៅធំជាងមុន 4 ដង (Bigger cover screen) និងច្បាស់ជាងមុន៖ អាចឱ្យយើងរីករាយក្នុងការថត Selfie យ៉ាងស្រស់ស្អាតជាមួយកាមេរ៉ាក្រោយ (ថត Selfie ក៏ស្អាត…ថតវីដេអូក៏ឡូយ…)
- កម្រិត Refresh Rate 120 Hz (Main Screen), Infinity-Flex Display, Dynamic SUPER AMOLED 2X + Dual speakers (ធ្វើឲ្យការទស្សនាភាពយន្ត ការកម្សាន្តហ្គេម រីករាយបំផុត) ជាមួយនឹង Stereo Sound។ 
- កាមេរ៉ាមុខ៖ Single take, Dual recording, Director’s view អាចធ្វើឲ្យអ្នកប្រើប្រាស់ទទួលបាននូវរូបភាព ក៏ដូចជាវីដេអូឡូយៗ...ពេញចិត្ត...!

នៅមានលក្ខណៈពិសេសច្រើនទៀត ដែលធ្វើឱ្យកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G អង្រួនចិត្តអ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ប្រចាំសករាជថ្មីឆ្នាំ 2021 នេះ…! ចឹងរង់ចាំមើលនូវការបង្ហាញជាបន្ទាប់ទៀតណា៎..! អូហ៎...នៅមានរឿងមួយភ្លេចប្រាប់អ្នកទាំងអស់គ្នា បើលោកអ្នកចង់បានតារាទាំង 2 ដួងនេះមកប្រើប្រាស់ ប៉ុន្តែលោកអ្នកពុំទាន់មានថវិកាគ្រប់គ្រាន់នោះឥឡូវឈប់កង្វល់ទៀតទៅព្រោះថា សាមសុង តែងតែយល់ចិត្តអ្នកប្រើប្រាស់ក៏ដូចជាអតិថិជនរបស់ខ្លួនជានិច្ច គឺក្រុមហ៊ុនបានផ្តល់ជូននូវកម្មវិធីបង់រំលស់មិនមានការប្រាក់ 0% រយៈពេល 9 ខែ...ចឹងឈប់បារម្ភទៅណា៎...!

https://s9.kh1.co/__image/w=650,h=813,q=100/24/24e5cdf0ba25aabe03c0c47058c7a9ce8a504f8b.jpg

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!!

https://s9.kh1.co/__image/w=650,h=434,q=100/b4/b4903b043a66b721e204ec62aad3116b2cfc688a.jpg
https://s9.kh1.co/__image/w=650,h=485,q=100/dd/ddb456e319609b0a9916ab558e714f8079363dad.jpg
https://s9.kh1.co/__image/w=650,h=485,q=100/f4/f44739f8781b245ce1dd7a7ccf8012cc42e58743.jpg
https://s9.kh1.co/__image/w=650,h=485,q=100/57/57546214c59696ffff7cb98532f9b6a8141711fa.jpg
https://s9.kh1.co/__image/w=650,h=485,q=100/ae/ae93b512de0b75065c60b86a5ebdd1e958422319.jpg
https://s9.kh1.co/__image/w=650,h=484,q=100/77/7767a1616b1a1e48b9389b57cabd58d2c50b4c30.jpg

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T