សូមប្រយ័ត្ន! កម្រិតទឹកស្ទឹងមង្គលបូរីមានការហក់ឡើងខ្លាំង គួរឲ្យកត់សម្គាល់

//s9.kh1.co/eb/eb4e0f121a84bd8196ea0d2b7184da5e3acd40ca.jpg
សង្គម

 ២០-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កម្រិតទឹកស្ទឹងមង្គលបូរីមានការហក់ឡើងខ្លាំង នឹងអាចបឈានដល់បង្កជាផលប៉ះពាល់ដល់អាយុជីវិត មនុស្ស សត្វ ផ្ទះ និងផលដំណាំ។

បន្ទាយមានជ័យ៖ នាពេលថ្មីៗនេះ ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យកម្រិតទឹកស្ទឹងមង្គលបូរីមានការហក់ឡើងខ្លាំង នឹងអាចបឈានដល់បង្កជាផលប៉ះពាល់ដល់អាយុជីវិត មនុស្ស សត្វ ផ្ទះ និងផលដំណាំទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមសេចក្តីប្រកាសព័ត៌មានស្រុកមង្គលបូរី បានបញ្ជាក់ថា ដោយសារភ្លៀងធ្លាក់បន្តជាប់ៗគ្នានាប៉ុន្មានថ្ងៃចុងក្រោយនេះ និងស្ថានភាពទឹកហូរធ្លាក់ពីផ្នែកខាងលើតាមបណ្តាលដងស្ទឹងនៃស្រុកបវេល ខេត្តបាត់ដំបង និងទឹកហូរធ្លាក់ពីស្រុកម៉ាឡៃធ្វើអោយកម្រិតទឹកស្ទឹងមង្គលបូរីមានការហក់ឡើងខ្លាំង នឹងអាចបង្កផលប៉ះពាល់ដល់អាយុជីវិត មនុស្ស សត្វ ផ្ទះ និងផលដំណាំ។

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា បន្ថែមការប្រុងប្រយ័ត្នជាមួយនឹងគ្រោះធម្មជាតិនេះ ដោយអាចនឹងបង្កជាបញ្ហាជាយថាហេតុបានផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សេចក្តីប្រកាសរបស់រដ្ឋបាលស្រុកមង្គលបូរី
សេចក្តីប្រកាសរបស់រដ្ឋបាលស្រុកមង្គលបូរី
ទិដ្ឋភាពទឺកឡើងនៅ ស្រុកមង្គលបុរី
ទិដ្ឋភាពទឺកឡើងនៅ ស្រុកមង្គលបុរី
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T