Rosé ដើរក្នុងព្រលានយន្តហោះឡើងដូចម៉ូដែលជាមួយការដើរCat Walk

//s9.kh1.co/16/1613969201f888a26d5eb4076e0f0dfbb1d33baf.jpeg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ថ្វីត្បិតតែស្លៀកពាក់មិនសូវស្អាតពាក់ម៉ាស់ក៏ដោយក៏ Rosé នៅតែបង្កឱ្យមានការភ្ញាក់ផ្អើលនៅព្រលាន ជាមួយនឹងរូបភាពដ៏ស្រស់ស្អាត និងប្រណិតរបស់នាង។

កូរ៉េខាងត្បូង៖ បន្ទាប់ពីការបង្ហាញមុខជាប្រវត្តិសាស្ត្រនៅព្រឹត្តិការណ៍ Met Gala ឆ្នាំ ២០២១ សមាជិក Rosé ក្រុមចម្រៀងដ៏ល្បី BLACKPINK បានចំណាយពេលយ៉ាងតិចជិតមួយសប្តាហ៍នៅសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង តារាស្រីកើតឆ្នាំ ១៩៩៧រូបនេះ នៅតែបន្តក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គមនៅសប្តាហ៍នេះ រហូតមកដល់ថ្ងៃនេះ (១៩ កញ្ញា) Rosé មានវត្តមាននៅអាកាសយានដ្ឋាន នៅទីក្រុងញូវយ៉ក ដើម្បីត្រលប់ទៅកូរ៉េវិញដោយបញ្ចប់ដំណើរកម្សាន្តរបស់នាងនៅអាមេរិក។

ជាមួយគ្នានេះដែរ សមាជិកសម្លេងបានក្នុងក្រុមរូបនេះ បណ្តាលឱ្យមានភាពច្របូកច្របល់នៅអាកាសយានដ្ឋានជាមួយនឹងភាពស្រស់ស្អាត និងចែងចាំងរបស់នាងទោះបីជានាងបានពាក់ម៉ាសក៏ដោយ។ សក់ពណ៌ទង់ដែងលេចធ្លោ និងអាកប្បកិរិយាប្រណិតដូចជាក្មេងស្រីមកគ្រួសារអភិជនទៀតផងនោះ បានធ្វើឲ្យ Rosé រឹតតែគួរឱ្យចាប់អារម្មណ៍។

ជាពិសេសបើទោះជាស្លៀកពាក់ជិតឈឹងយ៉ាងណាក្តី តារាស្រីរូបនេះ នៅតែបង្ហាញពីគុណសម្បត្តិនៃរាងកាយខ្ពស់របស់នាងជើងវែងស្ដើងជាមួយនឹង ចង្កេះតូច។ តាមរយៈរូបថតដែលថតដោយអ្នកគាំទ្រនិងមិនបានកែសម្រួល Rosé នៅតែស្រស់ស្អាតគួរឱ្យភ្ញាក់ផ្អើល លើសពីនេះ ដំណើរដែលដើរដូច អ្នកបង្ហាញម៉ូដអាជីព ពិតជាស៊ីគ្នាទៅនឹង កម្ពស់តារាស្រីរូបនេះតែម្តង៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T