រ៉ូមែនទិកបែបភ័យមុនសិន! បុរសរូបនេះ នាំដៃគូជិះស្គីហោះលើទឹក និងបញ្ចប់ដោយការសុំរៀបការ

//s9.kh1.co/83/83c0a4ca20425444c11e96a2f7b0caac7b814752.jpg
សង្គម

 ២០-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ជិះស្គីហោះលើទឹកយ៉ាងសប្បាយរីករាយ លាយឡំនឹងអារម្មណ៍របស់មិត្តស្រីភ័យខ្លាចបន្ដិចបន្ដួច

អង់គ្លេស៖ បុរសម្នាក់ឈ្មោះថា James Prestwood អាយុ៣៧ឆ្នាំ បាននាំមិត្តស្រីរបស់លោក ទៅជិះស្គីហោះលើទឹកយ៉ាងសប្បាយរីករាយ លាយឡំនឹងអារម្មណ៍របស់មិត្តស្រីភ័យខ្លាចបន្ដិចបន្ដួច និងបញ្ចប់ការជិះស្គី ដោយការសុំនាងរៀបការ ខណៈមានមនុស្សម្នាចោមរោមមើលយ៉ាងកុះករ រួមទាំងអបអរផងដែរ កាលពីថ្មីៗនេះ នៅតំបន់ Devon ក្នុងប្រទេសអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់បុរសរូបនេះបានឲ្យដឹងថា គាត់បានគិតជាយូរណាស់មកហើយ ក្នុងការសុំមិត្តស្រីរៀបការ ដែលគាត់និងមិត្តស្រីបានមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលបីឆ្នាំកន្លះ។ ចំណែកមិត្តស្រីរបស់គាត់វិញ ដំបូងឡើយសង្ស័យថា គាត់ប្រាកដជានឹងធ្វើឲ្យអ្វីមួយកើតឡើងមិនខាន ព្រោះកាលពីប៉ុន្មានសប្ដាហ៍មុន គាត់តែងតែសួរនាងថា តើនៅស្រលាញ់គាត់ដូចដើមឬអត់ ហើយនាងក៏ឆ្លើយតបថាស្រលាញ់ជារើយៗ។ លុះពេលដែលគាត់លុតជង្គង់នៅចំពីមុខ ដោយមានចិញ្ចៀនមួយវង់សុំរៀបរាប់ នាងពិតជាភ្ញាក់ផ្អើល និងសប្បាយរីករាយផងដែរ។

យ៉ាងណាមិញ ក្រោយពីសុំមិត្តស្រីរៀបការបានសម្រេចមក លោក James កំពុងគ្រោងនឹងរៀបអាពាហ៍ពិពាហ៍នៅខែឧសភា ឬខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ក្នុងប្រទេសប៉ូឡូញ ដែលជាកន្លែងកំណើតរបស់មិត្តស្រីផ្ទាល់តែម្ដង៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T