ទើបតែដឹង ក្រោយខ្នង ថមមី តែងតែធ្វើបែបនេះ ដាក់ភរិយា (មានវីដេអូ)

//s9.kh1.co/38/3865f7027c185bb5e9dfeb1bf98d6511c39c58ed.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មានមិនច្រើនទេបុរសបែបនេះ មិនសរសើរមិនបាន លោក ថមមីតែងតែធ្វើបែបនេះពេលភរិយាកំពុងខឹង។

ភ្នំពេញ៖ មួយរយៈប៉ុន្មានថ្ងៃនេះ គូស្វាមីភរិយា លោក ថមមី និង អ្នកនាង សួស វីហ្សា បានធ្វើឲ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងភាពកំប្លុកកំប្លែងដែលលោក ថមមី បានធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចកំឡុងពេលដែលលោកនិងភរិយាបានធ្វើការឡាយលក់កាបូប ដែលមានអ្នកចូលទស្សនាច្រើនបំផុតក្នុសស្រុកខ្មែររហូតទោះដល់ ១២ម៉ឺននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើក្រលែកទៅមើលលោក ថមមី ថ្វីបើក្នុងពេលដែលឡាយវីដេអូជួយលក់ដូរជាមួយភរិយាធ្វើញិកញក់ឡប់ឆ្គួត ដើម្បីឲ្យអ្នកមើលបានសើចសប្បាយប្លែកអារម្មណ៍ក៏ដូចជាដើម្បីប្រពន្ធជាទីស្រលាញ់បានលក់ដាច់ផងនោះ លោកហ៊ានលះបង់គ្រប់បែបយ៉ាង។

លើសពីនេះ មិនថានៅផ្ទះ ថមមីស្រលាញ់គោរពប្រពន្ធខ្លួនដូចជាឆ្មាយ៉ាងណា ពេលដែលចេញទៅបំពេញភារកិច្ចលោកប្រែក្លាយទៅជាមនុស្សម៉ត់ចត់នឹងការងារគួរឲ្យសរសើរ។ អ្វីដែលកាន់តែមិនសរសើរមិនបាននោះ លោកពិតជាបុរសល្អ ជាស្វាមីនិងជាលោកប៉ាដ៏ល្អកម្ររកបានណាស់ ដោយហេតុថាទោះជាភរិយារបស់លោកខឹងឬស្អប់ខ្លួនខ្លាំងប៉ុណ្ណាក៏លោកនៅតែលួងលោមដោយកាយវិការផ្អែមល្ហែមដដែល៕

សូមទស្សនារូបភាព និង ជូនវីដេអូខាងក្រោម៖

ថមមី និង ភរិយា
ថមមី និង ភរិយា
ថមមី និង ភរិយា
ថមមី និង ភរិយា
ថមមី និង គ្រួសារ
ថមមី និង គ្រួសារ
ថមមី
ថមមី
វីដេអូ ថមមី និង សួស វីហ្សា
សួស វីហ្សាថមមី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T