អ្នកណាថាYang Mi នៅក្រៅមិនស្អាត? មើលរូបនេះ បានដឹង

//s9.kh1.co/24/24a5dda64ab1a04a7eea806b7e964c2894defb57.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ឲ្យហ្វេនៗអស់ចម្ងល់ បន្ទាប់ពីបង្ហាញរូបភាពហ្ស៊ីន គ្មានការសម្រួល បញ្ជាក់ពីភាពស្រស់ស្អាត និងរូបរាងដ៏ទាក់ទាញរបស់តារាស្រី Yang Mi ដែលមានភាពសាកសមជាតារាលំដាប់A មួយរូប

ចិន៖ តារាសម្ដែងស្រី Yang Mi គឺជាសិល្បករមួយរូប ដែលមានរូបសម្រស់ និងកាយសម្បទា គួរឱ្យចាប់អារម្មណ៍បំផុត នៅក្នុងឧស្សាហកម្មកម្សាន្តចិន តែទោះជាយ៉ាងណា នៅលើបណ្តាញសង្គម រូបភាពដ៏ស្រស់ស្អាតរបស់តារាស្រីរូបនេះ ក៏ត្រូវបានគេនិយាយថា គឺជាកែសម្រួលដោយ Photoshop និងកំពុងតែធ្វើឱ្យមនុស្សជាច្រើន មានការងឿងឆ្ងល់ និងចង់ដឹងថាតើរូបភាពក្នុងជីវិតពិតរបស់នាង​ អាច​ប្រៀបដូចទៅនឹងរូបថតទាំងនោះដែរឬយ៉ាងណា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងង ថ្មីៗនេះ យោងតាមទំព័រដ៏ល្បីមួយ ក៏បានបង្ហាញមានអត្ថបទមួយដែលត្រូវបានចាត់ទុកថា ជាចម្លើយចំពោះសំណួររបស់អ្នកគាំទ្រជាច្រើន ទៅលើរូបភាពដែលថតបាន តារាស្រី Yang Mi នៅពេលដើរឆ្លងកាត់ នៅក្នុងព្រឹត្តិការណ៍មួយដែលទើបនឹងកើតឡើងមិនយូរប៉ុន្មាននោះទេ ហើយនៅក្នុងនោះ ក៏បានបង្ហាញឲ្យឃើញពីភាពស្រស់ស្អាត និងរាងកាយពិតប្រាកដ ពោរពេញដោយភាពទាក់ទាញ និងមិនធ្វើឲ្យនាងរងភាពអាម៉ាស នៅក្នុងពេលដែលនាងកំពុងគ្រងតំណែងជាតារាលំដាប់ A មួយរូប ។

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈកញ្ចក់កាមេរ៉ាធម្មតា ភាពស្រស់ស្អាតរបស់ Yang Mi រឹតតែបង្កភាពភ្ញាក់ផ្អើលថែមទៀត ជាមួយនឹងស្បែករលោង មុខមាត់គួរឱ្យស្រឡាញ់ និងរាងស្លីមតូជច្រឡឹង ដែលជាទីពេញចិត្តពីអ្នកគាំទ្រជាច្រើន ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T